BTV News នឹងធ្វើការផ្សាយផ្ទាល់ការប្រកួតរវាង បឹងកេតអង្គរ ជាមួយ Lanexang វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ TMCC

By |

ការប្រកួតរវាងក្លិបបាល់ទាត់បឹងកេតអង្គរ ជាមួយក្លិបជើងឯកលីគកំពូលឡាវ Lanexang United នឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ដែលជាស្ថានីយទូរទស្សន៍តែងតែផ្សាយផ្ទាល់ និងបន្តផ្ទាល់រាល់ការប្រកួតរបស់ក្រុមជម្រើសជាតិ ក៏ដូចជាក្លិបតំណាងអោយកម្ពុជារាល់ការប្រកួតជាតិ និងអន្តរជាតិ។

គួរបញ្ជាក់ថា ក្លិបបាល់ទាត់បឹងកេតអង្គរ នឹងត្រៀមទទួលស្វាគមន៍ ក្លិប Lanexang United ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Toyota Mekong Club Championship 2016 ដែលធ្វើឡើងនៅលើវាលស្មៅសិប្បន្និមិត្តនៃពហុកីដ្ឋានជាតិ នាល្ងាចថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦ ខាងមុខនេះ វេលាម៉ោង ៦:០០ នាទីតទៅ៕