មិត្តភាព៖ ណាហ្គាវើល ប្រកួតស្មើ១ទល់១ ជាមួយ UiTM របស់ម៉ាឡេសុី

By |

ក្រុមណាហ្គាវើល បានធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមបាល់ទាត់នៃលីគលំដាប់ទីពីរបស់ម៉ាឡេស៊ី គឺក្លិប University Technology MARA  ( UiTM )ដែលជាប់ចំណាត់ថ្នាក់លេខ១០ក្នុងរដូវកាល២០១៦កន្លងទៅ ដោយបញ្ជប់ទៅនៅលទ្ធផល១ទល់១ កាលពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៦ម្សិលមិញនេះ លើទីលានកីឡដ្ឋាន។

សូមរំលឹកផងដែរថា ក្រុម UiTM បានប្រកួតមិត្តភាពជាមួយក្លិបនៅលីគកំពូលកម្ពុជាជាច្រើនដូចជា៖ កាលពីថ្ងៃទី ២៦ ខែ ធ្នូ ប្រកួតឈ្នះក្លិបខេមបូឌានថាយហ្គឺ ដោយលទ្ធផល ២ទល់នឹង០ នៅកីឡដ្ឋាន វេស្ទើន បន្ទាប់មកនៅថ្ងៃទី ២៧ ខែ ធ្នូ បន្តឈ្នះក្លិបភ្នំពេញក្រោន ដោយលទ្ធផល ២ទល់នឹង១ នៅកីឡដ្ឋាន RSN ហើយនៅថ្ងៃទី ២៨ ខែ ធ្នូ ប្រកួតចាញ់ក្លិបវេស្ទើនភ្នំពេញ ដោយលទ្ធផល ២ទល់នឹង០ នៅកីឡដ្ឋាន វេស្ទើន ហើយក៏បន្តចាញ់ក្លិបក្រសួងការពារជាតិ នៅថ្ងៃទី ២៩ ខែ ធ្នូ ដោយលទ្ធផល ៣ទល់នឹង១ នៅកីឡដ្ឋាន ខ.ភ.ម ( ស្ដាតចាស់ )។

រូបភាព៖ ហ្វេសប៊ុកណាហ្គាវើល