វីដេអូវិភាគ រវាងជំនួបBuriram United ជាមួយ Lanexang United ក្នុងពានរង្វាន់ TMCC 2016 វគ្គផ្ដាច់ព្រ័ត្រជើងទី១ ល្ងាចនេះ

By |

នៅល្ងាចថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០១៧ នេះ ក្លិបបាល់ទាត់ Buriram United (របស់ថៃ) នឹងត្រូវធ្វើការប្រកួតជាមួយម្ចាស់ផ្ទះ ក្លិបបាល់ទាត់ Lanexang United (របស់ឡាវ) ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងទី១នៃពានរង្វាន់ Toyota Mekong Club Championship 2016 នៅកីឡាដ្ឋាន Chao Anouvong ទីក្រុង Vientiane ប្រទេសឡាវ ។

មុនការប្រកួតមកដល់ លោក Andy Penders ពិធីករកីឡា និងអតីតកីឡាករបាល់ទាត់នៃក្រុមជម្រើសជាតិសិង្ហបុរី John Wikinson បានធ្វើការវិភាគ និងប្រៀបធៀបខ្លះៗរវាងជំនួបក្រុមទាំង ២ ដោយមានលើកឡើងពីយុទ្ធសាស្រ្ត ក៏ដូចជាតាក់ទិច ដែលនឹងអាចកើតមាននៅក្នុងការប្រកួត។

តោះ កុំអោយខាតពេលចូលទៅទស្សនាវីដេអូវិភាគ និងហាយឡាយការប្រកួតចុងក្រោយរបស់ក្រុមទាំងពី ខាងក្រោមនេះ៖

គួរបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះគឺធ្វើឡើង២ជើង ដោយផ្លាស់ប្តូរទឹកដីគ្នា ហើយការប្រកួតលើកទី២ នៅថ្ងៃទី០៨ ខែ មករា ឆ្នាំ ២០១៧ នៅកីឡាដ្ឋាន Thaasatmm ទីក្រុង Pathum Thani ប្រទេសថៃ។

ប្រាក់រង្វាន់នៃពានរង្វាន់ Toyota Mekong Club Championship 2016

  • ក្រុមជើងឯក ទទួលបាន ៧៥,០០០$
  • ក្រុមជើងឯករង ទទួលបាន ៥០,០០០$
  • ក្រុមលេខ៣ ទទួលបាន ៣០,០០០$
  • ក្រុមលេខ៤និងលេខ៥ ទទួលបាន ១០,០០០$ ផងដែរ

អត្តបទពាក់ព័ន្ធ៖ TMCC៖ វីដេអូនិងរូបភាព របស់ក្រុម Buriram United នៅប្រទេសឡាវ ត្រៀមប្រកួតផ្ដាច់ព្រ័ត្រជើងទី១នៅថ្ងៃស្អែកជាមួយក្រុម Lanexang United
អត្តបទពាក់ព័ន្ធ៖ TMCC៖ វគ្គផ្ដាច់ព្រ័ត្រជើងទី១ រវាងក្រុម Lanexang United និងក្រុម Burriram United ប្រកួតនៅម៉ោង៦ល្ងាចនេះក្នុងប្រទេសឡាវ

វីដេអូ៖ Youtube Toyota Mekong Club Championship
រូបភាព៖ ហ្វេសប៊ុក Toyota Mekong Club Championship