ក្លិបបាល់ទាត់ភ្នំពេញក្រោន ធ្វើតេស្ដកីឡាករជប៉ុន២រូបដែលធ្លាប់ប្រកបអាជីពនៅលីគលំដាប់ទីពីរបស់អូស្ត្រាលី

By |

ក្លិបបាល់ទាត់ភ្នំពេញក្រោន កំពុងធ្វើតេស្ដកីឡាករជនជាតិជប៉ុន២រូប រួមមានខ្សែការពារកណ្ដាលម្នាក់ និងខ្សែប្រយុទ្ធម្នាក់ ដែលពួកគេធ្លាប់ប្រកបអាជីពនៅ Queensland National Premiere League ដែលជាលីគលំដាប់ទីពីរបស់អូស្ត្រាលី។ ក្នុងនោះផងដែរកីឡាករ Chiharu Kosuge ដែលមានវ័យ ២៧ឆ្នាំ មានតួនាទីជាខ្សែការពារកណ្ដាលដែលធ្លាប់លេងនៅក្នុងក្លិប Sunshine Coast Fire ក្នុងលីគលំដាប់ទីពីរបស់អូស្ត្រាលី ខណៈកីឡាករ Futa Nakamura មានតួនាទីជាខ្សែប្រយុទ្ធដែលចំនាយរយៈពេល៣ឆ្នាំនៅប្រទេសអូស្ត្រាលី ពោលបុរសវ័យ២៥ឆ្នាំ បានចំនាយរយៈពេល១ឆ្នាំលេងឲ្យក្លិបបាល់ទាត់ Sunshine Coast Fire ជាមួយកីឡាករ Chiharu Kosuge ហើយបានចូលរួមជាមួយក្លិប Blacktown Spartans ដែលនៅក្នុងក្របខ័ណ្ឌលីគលំដាប់ទី២របស់អូស្ត្រាលីដូចគ្នាបានរយៈពេល២ឆ្នាំ។

គួរបញ្ជាក់ផងដែរថា កីឡាករជប៉ុនទាំង២រូបនេះ និងបង្ហាញខ្លួនលើកដំបូងជាមួយនិងក្រុមភ្នំពេញក្រោនដើម្បីធ្វើតេស្ដសមត្ថភាពក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយក្លិបបាល់ទាត់អាជីពមកពីលីគលំដាប់ទី ២ ម៉ាឡេស៊ី Negeri Sembilan FA នៅថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០១៧ វេលាម៉ោង ០៤:០០ រសៀល នៅកីឡដ្ឋាន RSN ផងដែរ។

chiharu-fb

125438_orig

រូបភាព៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន, ក្លិប Blacktown Spartans និងក្លិប Sunshine Coast Fire