ក្លិបសូលទីឡូអង្គរ បង្ហាញឯកសណ្ឋានថ្មីត្រៀមសម្រាប់រដូវកាល ២០១៧ ឧបត្ថម្ភដោយក្រុមហ៊ុនមួយនៅប្រទេសថៃ

By |

ក្លិបបាល់ទាត់សូលទីឡូអង្គរ (Soltilo Angkor FC) អតីតក្លិបសៀមរាបអង្គរ បានធ្វើការបង្ហាញនូវឯកសណ្ឋានថ្មីរបស់ខ្លួនសម្រាប់ប្រើប្រាស់នារដូវកាលថ្មី ២០១៧ ទាំងក្នុងលីគលំដាប់ទី ២ កម្ពុជា ក៏ដូចជាក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ផងដែរ។

ឯកសណ្ឋានថ្មីនេះទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនផលិតសម្ភារៈកីឡាមួយនៅប្រទេសថៃ ដោយធ្វើការផ្គត់ផ្គងគ្រប់ឈុតសម្លៀកបំពាក់ទាំងអស់ដល់ក្លិបសូលទីឡូអង្គរ ពេញមួយរដូវកាលនេះ រួមមាន ឈុតសម្រាប់ការប្រកួតក្នុងដី និងក្រៅដី ឈុតសម្រាប់អ្នកចាំទីក្នុងដី និងក្រៅដី និងឈុតសម្រាប់ធ្វើដំណើរផងដែរ ខណៈឈុតសម្រាប់អ្នកចាំទី រួមទាំងឈុតសម្រាប់ធ្វើដំណើរនឹងមកដល់នៅសប្ដាហ៍ក្រោយ នេះបើតាមការបញ្ជាក់អោយដឹងពីមន្រ្តីសារព័ត៌មានរបស់ក្លិបផ្ទាល់។

ខាងក្រោមគឺជាឯកសណ្ឋានទាំងក្នុងដី និងក្រៅដីសម្រាប់ក្លិបសូលទីឡូអង្គរ៖

– ឯកសណ្ឋានសម្រាប់ការប្រកួតក្នុងដី:

15909419_10154004792612096_395474457_o

– ឯកសណ្ឋានសម្រាប់ការប្រកួតក្រៅដី:

15895704_247906762312207_3505466371377026432_o

– ឯកសណ្ឋានថតជារួមសម្រាប់ក្លិបសូលទីឡូអង្គរ:

15902924_10154004792142096_2074045991_o

15908957_10154004792517096_924760959_o

15902716_10154004792567096_507485249_o

15936623_247906822312201_5925464105502926238_o

15942602_10154004793067096_1475037217_o

គួររំលឹកថាក្លិបបាល់ទាត់សូលទីឡូអង្គរ គឺជាក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ ៤ នៅក្នុងពានរង្វាន់លីគលំដាប់ទី ២ កម្ពុជា នារដូវកាល ២០១៦។ ថ្មីៗនេះក្រុមទើបតែធ្វើការសហការគ្នាជាមួយកីឡាករសញ្ជាតិជប៉ុនលំដាប់ពិភពលោក Keisuke Honda ក្នុងការអភិវឌ្ឍន៍ក្លិបអោយកាន់តែរឹងមាំជាងមុន៕

រូបភាព៖ ផ្ដល់អោយពីក្លិបបាល់ទាត់សូលទីឡូអង្គរ