វីដេអូហាយឡាយ ការប្រកួតរវាង អាស៊ីអឺរ៉ុបយូណាយធីត ជាមួយ ក្លិប Melaka United កាលពីម្សិលមិញ

By |

ក្លិបបាល់ទាត់នៃលីគកំពូលកម្ពុជា អាស៊ីអឺរ៉ុបយូណាយធីត បានប្រកួតចាញ់ ក្លិបទើបតែឡើងលីគកំពូលម៉ាឡេស៊ី Melaka United ដោយលទ្ធផល ០ ទល់ ៣ កាលរសៀលថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៧ ម្សិលមិញនេះនៅពហុកីឡដ្ឋានជាតិ ក្នុងជំនួបមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ រវាងក្លិប និង ក្លិប។

នៅក្នុងការប្រកួត ក្លិប Maleke United រកគ្រាប់បាល់នាំមុខដំបូងនៅវគ្គទី ១ ដោយកីឡាករ Fauzi Roslan និងចូលដល់វគ្គទី ២ រកបាន ២ គ្រាប់បន្ថែមទៀតដោយកីឡាករ Spasogoal និងកីឡាករ Aguero តាមរយៈបាល់ពិន័យ ១១ ម៉ែត្រធ្វើអោយលទ្ធផលនេះរក្សារហូតដល់ចប់ការប្រកួត។

ខាងក្រោមគឺជាវីដេអូហាយឡាយខ្លះៗនៃការប្រកួតកាលពីម្សិលមិញ៖

នៅវេលាម៉ោង ៦:៣០ នាទីល្ងាចនេះផងដែរ ក្លិប Maleke United នឹងធ្វើការប្រកួតមិត្តភាពជាមួយក្លិប បឹងកេតអង្គរ នៅសាលាអន្តរជាតិភ្នំពេញ ( ISPP) មុនត្រលប់ទៅប្រទេសកំណើតវិញ៕

 

ប្រភពរូបភាព និងវីដេអូ៖ FB Melaka United Soccer Association – MUSA