ជម្រើសជាតិកម្ពុជា ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​អារ៉ាប់​រួម ព្រឹក​ស្អែក​នេះ​ត្រៀម​ប្រកួត​មិត្តភាពអន្តរជាតិ​ជាមួយ​អារ៉ាប៊ីសាអូឌីត

By |

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងចេញដំណើរពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ៦:០០នាទីព្រឹក ថ្ងៃ ពុធ ទី ១១ ខែ មករា ឆ្នាំ ២០១៧ ឆ្ពោះទៅកាន់ទីក្រុង អាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម ដើម្បីចូលរួមការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិជាមួយនិងក្រុមបាល់ទាត់ជម្រើសជាតិ អារ៉ាប់ប៊ីសាអូឌីត នៅល្ងាចថ្ងៃ សៅរ៍ ទី ១៤ ខែ មករា ឆ្នាំ ២០១៧ ខាងមុខនេះ។

cambodia-national-team-list

គួររំលឹកផងដែរ អារ៉ាប់ប៊ីសាអូឌីត ជាប្រទេសនៅក្នុងចក្រភពអារ៉ាប់ ប៉ែកអាស៊ីខាងលិច ខណៈក្រុមជម្រើសជាតិខ្លួនកំពុងដឹកនាំដោយលោក Bert van Marwijk គ្រូបង្វឹកជនជាតិហុល្លង់ដែលធ្លាប់ជួយឱ្យក្រុមជម្រើសជាតិរបស់ខ្លួនឈ្នះជើងឯករងក្នុងពានរង្វាន់បាល់ទាត់ពិភពលោក 2010 FIFA World Cup នៅប្រទេសអាហ្វ្រិចខាងត្បូង។ ក្រុមជម្រើសជាតិមួយនេះកំពុងឈរចំណាត់ថ្នាក់លេខ ៥៤ពិភពលោក (FIFA World Ranking) និងចំណាត់ថ្នាក់លេខ៥ ប្រចាំតំបន់អាស៊ី បន្ទាប់ពីអ៊ីរ៉ង់, កូរ៉េខាងត្បូង, ជប៉ុន និងអូស្រ្តាលី ដែលនៅពីលើ។ នេះជាលើកទី១ ហើយដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលមានឳកាសអាចលេងជាមួយក្រុមជើងឯក៤សម័យប្រចាំទ្វីបអាស៊ីមួយនេះ៕