ចង់​ធ្វើការ​នៅ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ទេ? តំណែង​៤​ផ្នែក​ផ្សេង​គ្នា​កំពុង​រង់ចាំ

By |

កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្តីប្រកាសជ្រើសរើសមន្ត្រីនិងបុគ្គលិក ៤ផ្នែកផ្សេងគ្នា ដើម្បីឆ្លើយតបទៅនិងតម្រូវការនៃការអភិវឌ្ឈវិស័យកីឡាបាល់ទាត់រយះពេលវែង រួមមានការអភិវឌ្ឈធនធានបច្ចេកទេស (បាល់ទាត់ថ្នាល បាល់ទាត់ក្នុងសាល) និងក្នុងផែនការកសាងក្រុមជម្រើសជាតិឆ្ពោះទៅកាន់កីឡាសុីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ផ្នែកទាំង៤ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានដូចជា៖

  • មន្ត្រីអភិវឌ្ឈបាល់ទាត់យុវជន ២រូប
  • អ្នកចាត់ការបាល់ទាត់ថ្នាល ១រូប
  • អ្នកចាត់ការបាល់ទាត់ក្នុងសាល ១រូប
  • អ្នកចាត់ការបាល់ទាត់នារី ១រូប

បញ្ជាក់ បេក្ខជនដែលមានចំណាប់អារម្មណ៍អាចយកប្រវត្តរូប (CV) មកដាក់នៅអគ្គលេខាធិការដ្ឋានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលមានទីតាំងនៅក្នុងពហុកីឡាដ្ឋានជាតិ រៀងរាល់ម៉ោងធ្វើការម៉ោង ០៨:៣០ ព្រឹក ដល់ ០៤:៣០ ល្ងាច ពីថ្ងៃ ច័ន្ទ ដល់ សុក្រ៕

សំរាប់ព័ត៌មានបន្ថែមសូមមើលសេចក្តីប្រកាសខាងក្រោមនេះ៖

15970584_1213109732135652_678538923_n

15978242_1213109728802319_1624760995_n