ច្បាស់ការ! ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ចាប់​ផ្ដើម​នៅ​ថ្ងៃទី១៨ ខែ​មករា ខាង​មុខនេះ​តទៅ​ សម្រាប់​ដំណាក់កាលទី១

By |

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១១ ឆ្នាំ ២០១៧ (Hun Sen Cup 2017) សម្រាប់ការប្រកួតដំណាក់កាលទី១ នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ នេះតទៅ រដូវកាលនេះមានការបែងចែកចេញជា ៥ ដំណាក់កាល ខុសប្លែកពីឆ្នាំកន្លងៗទៅ នេះបើយោងតាមកម្មវិធីប្រកួតដែលទទួលបានពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

សម្រាប់ឆ្នាំ ២០១៧ នេះមានក្រុមចំនួន ១៥ ចូលរួមប្រកួតសម្រាប់ដំណាក់កាលទី១ និងធ្វើការបែងចេកចេញជា ៦ ពូល រួមមាន៖

ពូល A: ខេត្តកំពង់ស្ពឺ និង ខេត្តតាកែវ

ពូល B: ខេត្តព្រៃវែង, ខេត្តកណ្ដាល និងខេត្តត្បូងឃ្មុំ

ពូល C: ខេត្តកំពង់ធំ, ខេត្តឧត្តរមានជ័យ, ខេត្តសៀមរាប និងខេត្តព្រះវិហារ

ពូល D: ខេត្តប៉ៃលិន, ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង

ពូល E: ខេត្តកំពត (ឡើងជាស្វ័យប្រវត្តិទៅដំណាក់កាលទី២)

ពូល F: ខេត្តស្ទឹងត្រែង និង ខេត្តមណ្ឌលគីរី

តាមគម្រោងនៃការប្រកួតគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ គ្រោងនឹងបញ្ចប់នៅថ្ងៃទី ១៥ ខែ មិនា ឆ្នាំ ២០១៧ សម្រាប់ដំណាក់កាលទី១ ធ្វើការប្រកួតចំនួន ២ ជើងលក្ខណៈវិលជុំសន្សំពិន្ទុទៅមក (Home/Away)។

ក្រុមលេខ ១ និងក្រុមលេខ ២ ប្រចាំពូលនិមួយៗ (ពូល C យកដល់ចំណាត់ថ្នាក់លេខ៣) នឹងបានឡើងទៅប្រកួតនៅដំណាក់កាលទី ២ បូករួមជាមួយក្រុមខេត្តកំពតដែលបានកៅអីឡើងមកដំណាក់កាលទី ២ នេះដោយស្វ័យប្រវត្តិ ធ្វើការប្រកួតខ្វែងគ្នា ជម្រុះទៅមក (Home/Away) ក្រុមដែលចាញ់ធ្លាក់ និងក្រុមឈ្នះឡើងទៅដំណាក់កាលទី ៣ បន្ត៕

អត្ថបទពាក់ព័ន្ធ៖ រូបមន្តនៃការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ ២០១៧