វីដេអូគ្រាប់បាល់ទាំង១០របស់កីឡាករ ផាន់នី អ៊ីរដ្ឋា ម្ចាស់ស្បែកជើងមាសលីគលំដាប់ទី២រដូវកាល២០១៦

By |

ម្ចាស់ស្បែកជើងមាស ក្នុងលីគលំដាប់ទីពីររបស់កម្ពុជា គឺកីឡាករ ផាន់នី អ៊ីរដ្ឋា ដែលមានគ្រាប់បាល់ទាត់បញ្ចូលទី១០គ្រាប់ បានជួយអោយក្លិប អគ្គីសនីកម្ពុជា ( EDC )ឡើងមកលីគកំពូលកម្ពុជាសម្រាប់រដូវកាល២០១៧ ខណៈកីឡាកររបស់ក្លិប ព្រះខ័នរាជស្វាយរៀង ដែលបានEDC ខ្ចីជើងរយៈពេល១ឆ្នាំ របង្ហាញខ្លួនក្នុងលីគលំដាប់ទីពីរក្នុងការប្រកួតចំនួន៦លើកកន្លងមកគឺរកគ្រាប់បាល់ឲ្យក្រុមរហូត។១០គ្រាប់របស់រូបគេរកបានពេលប៉ះ សៀមរាបអង្គរ២គ្រាប់ រកបាន៤គ្រាប់ពេលប៉ះ កំពង់ផែស្វយ័ត លេងជាមួយកំពង់ស្ពឺរកបាន៣គ្រាប់ និង១គ្រាប់ចុងក្រោយពេលលេងជាមួយយុវជនក្រសួងការពារជាតិ ក្នុងសប្តាហ៍ទី៩នៃលីគលំដាប់ទី២រដូវកាល២០១៦។

សូមបញ្ជាក់ផងដែរថា ក្រុមអគ្គិសនីកម្ពុជា ទទួលបានត្រឹមចំណាត់ថ្នាក់លេខ២ តាមពីក្រោយក្រុមជើងឯកគិរីវង់សុខសែនជ័យ ដែលមានពិន្ទុស្មើគ្នា គ្រាប់ចំនេញស្មើគ្នា ប៉ុន្តែមានកាតលឿងច្រើនជាង ពោលគឺ ៨-៣ ។ ដូចនេះក្រុមទាំងពីរនឹងត្រូវចូលរួមជាមួយក្រុមទាំង១០នៃលីគកំពូលកម្ពុជាដើម្បីប្រកួតប្រជែងក្នុងរដូៈកាល២០១៧ ដែលនឹងចាប់ផ្តើមនៅពាក់កណ្តាលខែកុម្ភៈខាងមុខនេះ៕