កីឡាករ​គ្រោះថ្នាក់​បំផុត​របស់​ក្រុម​អារ៉ាប់ប៊ីសាអូឌីត មួយ​រូប​ប្រកួត​២៧ លើក​ទាត់បញ្ចូលទីបាន២៤ គ្រាប់

By |

កីឡាករនៃក្លិប Al-Nassr និងជាសមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត គឺកីឡាករ Mohamed Ibrahim Al Sahlawi កំពុងក្លាយទៅជាកីឡារដែលគួរជាទីចាប់អារម្មណ៍បំផុតសម្រាប់ក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត មុនប៉ះជម្រើសជាតិកម្ពុជា នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៧ ខាងមុខនេះ។

កីឡាករ Mohammad Al-Sahlawi បានក្លាយទៅជាកីឡាករដ៏គ្រោះថ្នាក់បំផុតរបស់ក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត ដោយកីឡាកររូបនេះអាចរកគ្រាប់បាល់បានប្រហាក់ប្រហែលទៅនឹងចំនួននៃការប្រកួតរបស់ខ្លួន ពោលគឺជាមួយក្រុមបាល់ទាត់ជម្រើសជាតិ រូបគេបានបង្ហាញខ្លួនបាន ២៧ ប្រកួត និងទាត់បាល់បញ្ចូលទីបានរហូតដល់ទៅ ២៤ គ្រាប់ សម្រាប់រាល់ការប្រកួតផ្លូវការ។

ស្ថិតិខ្លះៗរបស់កីឡាករ Mohammad Al-Sahlawi ជាមួយក្រុមជម្រើសជាតិ៖

– ក្នុងពានរង្វាន់ជម្រុះបាល់ទាត់ពិភពលោក (FIFA World Cup Qualifiers 2018):

បង្ហាញខ្លួនបាន ៩ ប្រកួត ទាត់បាល់បញ្ចូលទីបាន ១៤ គ្រាប់

– ក្នុងការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិ (International Friendly Matches):

បង្ហាញខ្លួនបាន ៨ ប្រកួត ទាត់បាល់បញ្ចូលទីបាន ៤ គ្រាប់

– ក្នុងពានរង្វាន់ជើងឯកទ្វីបអាស៊ី ឆ្នាំ ២០១៥ នៅប្រទេសអូស្រ្តាលី (AFC Asain Cup 2015): 

បង្ហាញខ្លួនបាន ៣ ប្រកួត ទាត់បាល់បញ្ចូលទីបាន ៣ គ្រាប់

– ក្នុងពានរង្វាន់ជើងឯកប្រចាំតំបន់អារ៉ាប់ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត (ARAB Cup 2012):

បង្ហាញខ្លួនបាន ២ ប្រកួត ទាត់បាល់បញ្ចូលទីបាន ២ គ្រាប់

– ក្នុងពានរង្វាន់ជម្រុះបាល់ទាត់ពិភពលោក (FIFA World Cup Qualifiers 2014):

បង្ហាញខ្លួនបាន ២ ប្រកួត ទាត់បាល់បញ្ចូលទីបាន ១ គ្រាប់

ខាងក្រោមគឺជាវីដេអូគ្រាប់បាល់ទាត់បញ្ចូលទីរបស់កីឡាករ Mohammad Al-Sahlawi ចំនួន ២៣ គ្រាប់៖

 

គួរបញ្ជាក់ថាក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយ អារ៉ាប់ប៊ីសាអូឌីត ដែលនឹងត្រូវតតាំងជាមួយខ្សែប្រយុទ្ធរូបនេះ នៅថ្ងៃសៅរ៍ ទី ១៤ ខែ មករា ឆ្នាំ២០១៧ នេះ វេលាម៉ោង១០យប់ (ម៉ោងនៅកម្ពុជា) ក្នុងការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ ខណៈការប្រកួតនឹងធ្វើឡើងនៅលើទឹកដីកណ្តាលក្នុងទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម ដោយប្រើប្រាស់កីឡដ្ឋាន Sheikh Zayed Sports City៕

 

រូបភាព & វីដេអូ៖ FIFA.com & ammar alshammri