រឿង​៥​យ៉ាង​ដែល​គួរ​តែ​ដឹង​ពី​ក្រុម​មក​ពី​ម៉ាឡេសុី Penang FA មុន​ប៉ះ​ក្លិប​ណាហ្គាវើល ស្អែក​នេះ

By |

ក្លិបបាល់ទាត់ស្ថិតនៅក្នុងទីក្រុង George Town ដែលជាទឹកដីកោះមួយដែលស្ថិតភាគពាយព្យនៃឧបទ្វីបម៉ាឡេសុី  Penang FA ដែលបានអញ្ជើញក្លិប ណាហ្គាវើល របស់កម្ពុជា ដើម្បីប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃ សុក្រ ទី ១៣ ខែ មករា ឆ្នាំ២០១៧ វេលាម៉ោង ៩យប់ ( ម៉ោងក្នុងតំបន់ ) ដោយប្រើប្រាស់កីឡដ្ឋាន City អាចផ្ទុកទស្សនិកជនបានចំនួន២មុឺននាក់ ដែលជាកោះ Penang ជាទីក្រុងធំលំដាប់ទី២របស់ម៉ាឡេសុី ហើយក៏ជាកោះមួយដ៏ពេញនិយមបំផុតសម្រាប់ប្រជាជនម៉ាឡេសុី ក៏ដូចជាភ្ញៀវអន្តរជាតិដែលចូលចិត្តលំហែកាយនៅតាមឆ្នេរខ្សាច់។

14700903_1591529500873182_1018408907126952371_o

រឿង៥យ៉ាងដែលអ្នកគួរតែដឹងពីក្រុម Penang FA ៖

1/ លីគកំពូលម៉ាឡេសុីរដូវកាល ២០១៦ ៖

ក្លិបបាល់ទាត់ Penang FA ដែលកំពុងប្រកបអាជីពនៅលីគកំពូលម៉ាឡេសុី ដោយរដូវកាល ២០១៦ ក្លិបបានឈ្នះ ៥ប្រកួត ស្មើរ ៧ប្រកួត និងចាញ់១០ ប្រកួត មាន ២២ ពិន្ទុ ទទួលចំណាត់ថ្នាក់លេខ ១០ ក្នុងលីគកំពូល។

2/ ស្នាដៃរបស់ក្លិប៖

ក្លិបបាល់ទាត់ Penang FA ធ្លាប់ជាម្ចាស់ជើងឯកលីគលំពូលម៉ាឡេសុី ២ សម័យកាល ពោលនៅឆ្នាំ ១៩៩៨, ២០០១ ( កាលនោះនៅប្រើឈ្មោះ Premier 1 ) និងធ្លាប់ឈ្នះពានរង្វាន់លីគលំដាប់ទី៣ FAM League របស់ម៉ាឡេសុីបានម្ដងក្នុងឆ្នាំ ២០០២។

3/ កីឡដ្ឋាន៖

ក្រុម Penang FA មានកីឡដ្ឋានឈ្មោះថា City Stadium ដែលអាចផ្ទុកអ្នកគាំទ្របានរហូតដល់ ២០,០០០ នាក់ ។

4/ គ្រូបង្វឹក ៖

លោក Ashley Weestwood ដែលជាអតីតយុវជនរបស់ក្លិប Manchester United  និងធ្លាប់លេងឲ្យក្លិប Bradford City ដោយជួយឲ្យក្លិបបានឡើងទៅក្របខណ្ឌ័លីគកំពូលអង់គ្លស។ បុរសសញ្ជាតិអង់គ្លេសរូបនេះ ដែលទើបមកចូលកាន់តំណែងជាគ្រូបង្វឹករបស់ក្លិបក្នុងរដូវកាលនេះ។

5/ កីឡាករឆ្នើម ៖

កីឡាករ Mohd Faiz Subri របស់ក្លិបបាល់ទាត់ Penang FA បានបង្កើតប្រវត្តិសាស្ត្រថ្មីឲ្យក្លិប ក៏ដូចជាកីឡាករនៅអាសុីអាគ្នេយ៍ ដែលបានឈ្នះពានរង្វាន់ គ្រាប់បាល់ល្អបំផុត កាលពីថ្មីៗនេះ និងកីឡាករសញ្ជាតិអាហ្សង់ទីន Matias Cordoba ដែលជាកីឡាកររកគ្រាប់បានច្រើនជាងគេក្នុងក្លិប ពោលរកបាន ៨ គ្រាប់៕

រូបភាព៖ ក្លិបបាល់ទាត់ Penang FA