តារាង​បែងចែក​ពូល​និង​កាល​វិភាគ​ពេញលេញ​​ក្នុង​ប្រកួត​ដំណាក់កាលទី១ ប្រចាំ​ពានរង្វាន់​សម្តេច​តេជោ​ ហ៊ុន សែន

By |

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១១ ឆ្នាំ ២០១៧ (Hun Sen Cup 2017) សម្រាប់ការប្រកួតដំណាក់កាលទី១ នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ ខាងមុខនេះ។

តាមគម្រោងនៃការប្រកួតគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ គ្រោងនឹងបញ្ចប់នៅថ្ងៃទី ១៥ ខែ មិនា ឆ្នាំ ២០១៧ សម្រាប់ដំណាក់កាលទី១ ធ្វើការប្រកួតចំនួន ២ ជើងលក្ខណៈវិលជុំសន្សំពិន្ទុទៅមក (Home/Away) ដោយធ្វើការប្រកួតនៅរៀងរាល់ថ្ងៃពុធ។

ខាងក្រោមគឺជាតារាងបែងចែកពូល និងកាលវិភាគនៃការប្រកួតទាំងជើងទី១ និងជើងទី២ សម្រាប់ដំណាក់កាលទី១៖

whatsapp-image-2017-01-11-at-14-21-43

whatsapp-image-2017-01-11-at-16-10-56

 

សម្រាប់ដំណាក់កាលទី១ នេះក្រុមលេខ ១ និងក្រុមលេខ ២ ប្រចាំពូលនិមួយៗ (ពូល C យកដល់ចំណាត់ថ្នាក់លេខ៣) នឹងបានឡើងទៅប្រកួតនៅដំណាក់កាលទី ២ បូករួមជាមួយក្រុមខេត្តកំពតដែលបានកៅអីឡើងមកដំណាក់កាលទី ២ នេះដោយស្វ័យប្រវត្តិ ធ្វើការប្រកួតខ្វែងគ្នា ជម្រុះទៅមក (Home/Away) ក្រុមដែលចាញ់ធ្លាក់ និងក្រុមឈ្នះឡើងទៅដំណាក់កាលទី ៣ បន្ត៕

 

* បញ្ជាក់ ខេត្តកំពត (ឡើងទៅដំណាក់កាលទី ២ ជាស្វ័យប្រវត្តិ)