FIFA Ranking៖ ជម្រើសជាតិកម្ពុជា ឡើងចំណាត់ថ្នាក់មួយលេខ សម្រាប់ខែមករា ដើមឆ្នាំ ២០១៧ នេះ

By |

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបន្តរំកិលចំណាត់ថ្នាក់របស់ខ្លួនឡើង ១ លេខ ពោលគឺឡើងមកឈរនៅលេខរៀងទី ១៧២ នៃតារាងចំណាត់ថ្នាក់របស់ក្រុមជម្រើសជាតិនៅលើពិភពលោក ( FIFA RANKING ) និងមាន ១២១ ពិន្ទុក្នុងដៃ បើគិតត្រឹមថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧ នេះខណៈកាលពីខែធ្នូកន្លងទៅឈរនៅចំណាត់ថ្នាក់លេខ ១៧៣។

បើយោងតាមការបន្ទាន់សម័យកាល ( Update ) របស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោកហៅកាត់ថា ( FIFA ) នៅលើវិបសាយ FIFA.com កម្ពុជាបានរំកិលឡើងមកឈរលេខរៀងទី ១៧២ នៃតារាងចំណាត់ថ្នាក់ពិភពលោក និងស្ថិតនៅលេខរៀងទី ៣៥ ប្រចាំទ្វីបអាស៊ី និងហក់ឡើងមកឈរលេខរៀងទី ៨ ប្រចាំតំបន់អាស៊ីអាគ្នេយ៍៕

ខាងក្រោមគឺជាតារាងចំណាត់ថ្នាក់ និងតារាងពិន្ទុរបស់ក្រុមជម្រើសជាតិកម្ពុជាសម្រាប់ខែមករានេះ៖

Screen Shot 2017-01-12 at 4.27.49 PM

ខាងក្រោមគឺជាតារាងចំណាត់ថ្នាក់ និងតារាងពិន្ទុសម្រាប់ក្រុមកំពូលទាំង ១០៖

Screen Shot 2017-01-12 at 4.39.04 PM

ខាងក្រោមគឺតារាងចំណាត់ថ្នាក់រួមសម្រាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៖

WhatsApp Image 2017-01-12 at 16.43.50

 

អត្ថបទពាក់ព័ន្ធ៖ កម្ពុជា បន្តធ្លាក់៥លេខទៀត ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក គិតត្រឹមចុងឆ្នាំ២០១៦នេះ