លទ្ធផល៖ ប្រកួតមិត្តភាព៣គូម្សិលមិញ វេស្ទើនភ្នំពេញ បឹងកេតអង្គរ សុទ្ធតែឈ្នះខណៈ ណាហ្គាវើល ចាញ់០ទល់២

By |

ក្លិបនៅលីគកំពូលកម្ពុជាចំនួន៥ បានធ្វើការប្រកួតមិត្តភាពកាលពីថ្ងៃទី ២០ ខែ មករា ឆ្នាំ២០១៧ ម្សិលមិញនេះដោយ វេស្ទើភ្នំពេញ បានយកឈ្នះ មជ្ឍមណ្ឌលកំចាត់មីនកម្ពុជា ៣ទល់២ នៅលើកីឡដ្ឋាន វេស្ទើន ហើយបឹងកេតអង្គរ យកឈ្នះ៧ទល់២ ទៅលើក្លិប ខេមបូឌានថាយហ្គឺរ ដោយប្រើប្រាស់ទីលានសាលា ISPP ខណៈ ណាហ្គាវើល ចាញ់ក្រុមមិនអាជីព KMH All Star ០ទល់២ នៅលើទីលាន KMH។

គួរបញ្ជាក់ថា ក្រុមនីមួយៗនៅក្នុងលីគកំពូលកម្ពុជាកំពុងតែដុតដៃដុតជើងក្នុងការប្រកួតមិត្តភាពមុនរដូវកាលលីគកំពូល២០១៧ចាប់ផ្តើមនៅថ្ងៃទី ១៩ ខែ កុម្ភៈខាងមុខនេះ ដោយមានក្រុមចំនួន១២ចូលរួម៕