ភ្នំពេញក្រោន សម្រេចយល់ព្រមអោយកីឡាករ៤នាក់ចាកចេញទៅលេងក្លិបនៅលីគកំពូលកម្ពុជា ក្នុងលក្ខខណ្ឌខ្ចីជើង

By |

ក្លិបប្រកបទៅដោយស្តង់ដារដោយមានទាំងកីឡដ្ឋាន និងយុវថ្នាល ភ្នំពេញក្រោន បានសម្រេចយល់ព្រមអោយកីឡាករវ័យក្មេង៤នាក់ចាកចេញពីក្លិបក្នុងលក្ខខណ្ឌខ្ចីជើង ដោយមានកីឡាករ ម៉ែន ពិភព ( អាសុីអឺរ៉ុបយូណាយធីត ) ស្រាំង ទិត្យឈី ( ខេមបូឌានថាយហ្គឺរ ) សុខ បញ្ញា ( វេស្ទើនភ្នំពេញ ) និង ស៊ាន ពិសារ ( ក្រសួងការពារជាតិ ) ដោយសារកីឡាករទាំ៤នាក់នេះពុំមានឱកាសក្នុងការដណ្តើមកៅអីជម្រើស១១នាក់ដំបូង។

ជាមួយគ្នារដូវកាលនេះក្លិបបានយកកីឡាករវ័យក្មេងចំនួន២២នាក់មកពីក្រុមយុវជនមកដាក់ចូលបញ្ជីឈ្មោះក្លិប ភ្នំពេញក្រោន ឈុតធំជាហេតុនាំអោយកីឡាករមួយចំនួនពុំមានឱកាសលេង នឹងត្រូវបានក្លិបអោយដាក់អោយខ្ចីជើង៕