AFC Cup៖កីឡាករ ចាន់ វឌ្ឍនាកា អំពាវនាវអោយគាំទ្រចូលរួមទស្សនាការប្រកួតចុងក្រោយរបស់ខ្លួនជាមួយបឹងកេតអង្គរល្ងាចនេះ (វីដេអូ)

By |

នៅល្ងាចថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៧ នេះ ក្លិបបាល់ទាត់បឹងកេតអង្គរ នឹងបើកទ្វារកីឡដ្ឋានជាតិ ដើម្បីទទួលស្វាគមន៍ ក្លិបបាល់ទាត់ Lao Toyota របស់ឡាវ នៅក្នុងពានរង្វាន់លំដាប់ទី ២ សម្រាប់ក្លិបបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC Cup 2017 វគ្គជម្រុះ ជើងទី១ ខណៈការប្រកួតនេះក៏ជាប្រកួតចុងក្រោយរបស់ ចាន់ វឌ្ឍនាកា ជាមួយក្លិបបឹងកេតអង្គរ ក្នុងទឹកដីនៃប្រទេសកម្ពុជា មុនចេញទៅប្រកបអាជីពនៅជប៉ុន។

តោះ ទស្សនាវីដេអូដែល វឌ្ឍនាកា អំពាវនាវអោយអ្នកគាំទ្រចូលរួមទស្សនាការប្រកួតនៅល្ងាចនេះ៖

 

បញ្ជាក់ថាបន្តាប់ពីប្រកួតនេះរួច ចាន់ វឌ្ឍនាកា នឹងបន្តជួយបឹងកេតអង្គរ មួយប្រកួតទៀតសម្រាប់ការប្រកួតក្រៅដីទល់នឹង Lao Toyota ដែលជាការប្រកួតជើងទី ២ ក្នុងពានរង្វាន់លំដាប់ទី ២ សម្រាប់ក្លិបបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC Cup 2017 វគ្គជម្រុះនេះ។

ក្រោយចប់បេសកកម្មជួយបឹងកេតអង្គរ រួចរាល់នៅក្នុងពានរង្វាន់ AFC Cup 2017 នេះ ចាន់ វឌ្ឍនាកា នឹងទៅចូលរួមជាមួយក្លិបថ្មីរបស់ខ្លួន Fujeida MYFC ដែលប្រកបអាជីពនៅលីគលំដាប់ទី ៣ ជប៉ុន ក្នុងអំឡុងពាក់កណ្ដាលខែកុម្ភៈនេះ៕

វីដេអូ៖ FB Boeung Ket Football Club