អ្នកគាំទ្របឹងកេតអង្គរ បង្ហូរទឹកភ្នែកលា ចាន់ វឌ្ឍនាកា ទាំងអាលោះអាល័យក្រោយការប្រកួតកាលពីម្សិលមិញ (បណ្ដុំរូបភាព)

By |

ទាំងអ្នកគាំទ្រនៃក្លិបបឹងកេតអង្គរក៏ដូចជាកីឡាករ ចាន់ វឌ្ឍនាកា ផ្ទាល់បានបង្ហូរទឹកភ្នែកក្នុងអត្ថន័យដ៏ជ្រាលជ្រៅស្រណោះអាល័យពីការចាកចេញរបស់ខ្លួនពីក្លិបបឹងកេតអង្គរ ទៅចូលរួមជាមួយក្លិបនៅលីគលំដាប់ទី ៣ ជប៉ុន Fujeida MYFC ខណៈម្សិលមិញនេះគឺជាប្រកួតចុងក្រោយរបស់ ចាន់ វឌ្ឍនាកា ជាមួយក្លិបបឹងកេតអង្គរ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់នៅទឹកដីនៃប្រទេសកម្ពុជាក្នុងពានរង្វាន់ AFC Cup 2017 វគ្គជម្រុះ។

សម្រាប់ប្រកួតចុងក្រោយក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់នៅក្នុងទឹកដីនៃប្រទេសកម្ពុជា ចាន់ វឌ្ឍនាកា បានបង្ហាញខ្លួនបាន ២៥ នាទីអោយបឹងកេតអង្គរ ប្រកួតទល់នឹង Lao Toyota កាលពីម្សិលមិញ ក្នុងពានរង្វាន់សម្រាប់ក្លិបបាល់ទាត់លំដាប់ទី ២ ប្រចាំទ្វីបអាស៊ី AFC Cup 2017 វគ្គជម្រុះ ជើងទី១ ដែលបញ្ចប់ទៅដោយលទ្ធផល ១ ទល់ ១។

ខាងក្រោមគឺជាទិដ្ឋភាពរបស់អ្នកគាំទ្របឹងកេតអង្គរយំលា ចាន់ វឌ្ឍនាកា៖

AFC_BKAFC_VS_LaoToyota_9048

AFC_BKAFC_VS_LaoToyota_9035

AFC_BKAFC_VS_LaoToyota_9032

AFC_BKAFC_VS_LaoToyota_9038

AFC_BKAFC_VS_LaoToyota_9033

AFC_BKAFC_VS_LaoToyota_9044

បញ្ជាក់ថាបន្តាប់ពីប្រកួតនេះរួច ចាន់ វឌ្ឍនាកា នឹងបន្តជួយបឹងកេតអង្គរ មួយប្រកួតទៀតសម្រាប់ការប្រកួតក្រៅដីទល់នឹង Lao Toyota ដែលជាការប្រកួតជើងទី ២ ក្នុងពានរង្វាន់លំដាប់ទី ២ សម្រាប់ក្លិបបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC Cup 2017 វគ្គជម្រុះនេះ។

ក្រោយចប់បេសកកម្មជួយបឹងកេតអង្គរ រួចរាល់នៅក្នុងពានរង្វាន់ AFC Cup 2017 នេះ ចាន់ វឌ្ឍនាកា នឹងទៅចូលរួមជាមួយក្លិបថ្មីរបស់ខ្លួន Fujeida MYFC ដែលប្រកបអាជីពនៅលីគលំដាប់ទី ៣ ជប៉ុន ក្នុងអំឡុងពាក់កណ្ដាលខែកុម្ភៈនេះ៕