គ្រូបង្វឹក និងកីឡាករ រួមអាជីពផ្ញើសារជូនពរដល់កីឡាករឆ្នើម ចាន់ វឌ្ឍនាកា មុនការចេញទៅប្រកបអាជីពនៅប្រទេសជប៉ុន

By |

ក្នុងឱកាសនៃការប្រកួតចុងក្រោយរបស់ ចាន់ វឌ្ឍនាកា ជាមួយក្លិបបឹងកេតអង្គរ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់នៅទឹកដីនៃប្រទេសកម្ពុជាក្នុងពានរង្វាន់ AFC Cup 2017 វគ្គជម្រុះ សង្កេតឃើញមានកីឡាករ និងគ្រូបង្វឹកមួយចំនួន បានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ពួកគេ ភ្ជាប់ជាមួយសារជូនពរដល់កីឡាករឆ្នើម ចាន់ វឌ្ឍនាកា មុនការចេញទៅប្រកបអាជីពនៅប្រទេសជប៉ុន។

ក្នុងនោះផងដែរ គេឃើញមានលោក មាស ចាន់ណា គ្រូបង្វឹករបស់ក្លិបណាហ្គាវើល, កីឡាករ ប្រាក់ មុន្នីឧត្តម ប្រធានក្រុមរបស់ព្រះខ័នរាជស្វាយរៀង, កីឡាករ កែវ សុខផេង របស់ក្លិបភ្នំពេញក្រោន, កីឡាករ ទិត្យ ឌីណា របស់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ, កីឡាករ ភួង សុខសាណា របស់ក្រុមក្រសួងការពារជាតិ និងអ្នកចាំទីរបស់ក្លិបភ្នំពេញក្រោន កីឡាករ កែវ សុខសិលា បានធ្វើការបង្ហោះជាសារជូនពរដល់ ចាន់ វឌ្ឍនាកា។

សម្រាប់ប្រកួតចុងក្រោយក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់នៅក្នុងទឹកដីនៃប្រទេសកម្ពុជា ចាន់ វឌ្ឍនាកា បានបង្ហាញខ្លួនបាន ២៥ នាទីអោយបឹងកេតអង្គរ ប្រកួតទល់នឹង Lao Toyota កាលពីម្សិលមិញ ក្នុងពានរង្វាន់សម្រាប់ក្លិបបាល់ទាត់លំដាប់ទី ២ ប្រចាំទ្វីបអាស៊ី AFC Cup 2017 វគ្គជម្រុះ ជើងទី១ ដែលបញ្ចប់ទៅដោយលទ្ធផល ១ ទល់ ១។

ខាងក្រោមនេះជាការជូនពររបស់គ្រូបង្វឹក និងកីឡាករមួយចំនួនដល់ ចាន់ វឌ្ឍនាកា ដែលត្រូវទៅលេងនៅជប៉ុន៖

Screen Shot 2017-02-01 at 2.55.42 PM

Screen Shot 2017-02-01 at 2.59.27 PM

Screen Shot 2017-02-01 at 3.01.30 PM

Screen Shot 2017-02-01 at 3.03.03 PM

Screen Shot 2017-02-01 at 3.04.04 PM

Screen Shot 2017-02-01 at 3.04.52 PM

Screen Shot 2017-02-02 at 9.45.08 AM