ព្រះខ័នរាជស្វាយរៀង ឬក្រសួងការពារជាតិ ជាម្ចាស់ពានរង្វាន់ ACC 2017 លើកទី១?

By |

នៅល្ងាចថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៧ នេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួតតទល់ជាមួយ ក្លិបបាល់ទាត់ក្រសួងការពារជាតិ សារជាថ្មីម្ដងទៀតនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ Asia Club Pre-Season Championship 2017 បន្ទាប់ពីក្រុមបានបញ្ចប់ទៅដោយទទួលបានចំណាត់ថ្នាក់លេខ ១ និងលេខ ២ នៅក្នុងការប្រកួតវគ្គវិលជុំសន្សំពិន្ទុ។

មុននឹងជួបគ្នានៅក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ ក្រុមទាំង ២ គឺជាក្រុមដែលឈរនៅចំណាត់ថ្នាក់កំពូលទាំង ២ ដោយក្លិបព្រះខ័នរាជស្វាយរៀង ឈរនៅចំណាត់ថ្នាក់លេខ ១ រីឯ ក្លិបក្រសួងការពារជាតិ ឈរនៅចំណាត់ថ្នាក់លេខ ២។

ACC-2017-Trophy

៣ ប្រកួតរបស់ក្លិបព្រះខ័នរាជស្វាយរៀង នៅក្នុងពានរង្វាន់នេះគឺឈ្នះទាំង ៣ ប្រកួតពោលគឺ បើកឆាកឈ្នះក្លិប Petaling Jaya Rangers FC របស់ម៉ាឡេស៊ីដោយលទ្ធផល ៣ ទល់  ១ ប្រកួតទី ២ យកឈ្នះក្លិបមកពីលីគកំពូលសិង្ហបុរី Warriors FC លទ្ធផល ៤ ទល់ ១ និងប្រកួតចុងក្រោយយកឈ្នះ ក្លិបក្រសួងការពារជាតិ ដោយលទ្ធផល ០ ទល់ ១ ឈរកំពូលតារាង មាន ៩ ពិន្ទុពេញ។

៣ ប្រកួតសម្រាប់ក្លិបក្រសួងការពារជាតិ វិញគឺឈ្នះ ២ និងចាញ់ ១ ពោលគឺបើកឆាកឈ្នះក្លិប  Warriors FC ដោយលទ្ធផល ២ ទល់ ១ ខណៈប្រកួតទី ២ បន្តឈ្នះក្លិប Petaling Jaya Rangers FC ដោយលទ្ធផល ១ ទល់ ២ និងប្រកួតចុងក្រោយ ចាញ់ក្លិបព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ០ ទល់ ១ ឈរនៅលេខ ២ មាន ៦ ពិន្ទុ។

ខាងក្រោមគឺជាតារាងចំណាត់ថ្នាក់ពេញលេញនៃពានរង្វាន់ Asia Club Pre-Season Championship 2017៖

WhatsApp Image 2017-02-03 at 20.34.38

ក្រៅតែពីការប្រកួតផ្ដាច់ព្រ័ត្រដណ្ដើមយកចំណាត់ថ្នាក់លេខ ១ នៅថ្ងៃជាមួយគ្នានេះក៏មានការប្រកួតដណ្ដើមយកចំណាត់ថ្នាក់លេខ ៣ ផងដែរ ដោយក្លិប Petaling Jaya Rangers FC ត្រូវជួបជាមួយក្លិប Warriors FC។

ខាងក្រោមគឺជាកម្មវិធីប្រកួតទាំងស្រុងសម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រ៖

Asia Clubs Pre-Season Championship 2017

កាលបរិច្ឆេទ

ក្លិប

ប្រកួត

ក្លិប

ម៉ោង

កីឡដ្ឋាន

ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ២០១៧

Petaling Jaya Rangers FC

ប្រ

Warrior FC

៤ល្ងាច

ពហុកីឡដ្ឋានជាតិ

ក្រសួងការពារជាតិ

ប្រ

ព្រះខ័នរាជស្វាយរៀង

៧ល្ងាច

ពហុកីឡដ្ឋានជាតិ