ក្រសួងការពារជាតិ ឈ្នះព្រះខ័នរាជស្វាយរៀង ដោយបាល់ប៉េណាំងទីកាត់សេចក្ដី ៥ទល់៣ លើកពានអន្តរជាតិ ACC 2017 (បណ្ដុំរូបភាព)

By |

ក្រុមបាល់ទាត់ក្រសួងការពារជាតិ លើកពានរង្វាន់អន្តរជាតិ Asia Club Pre-Season Championship 2017 (ACC 2017) នៅល្ងាចថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ លើទីលានស្មៅសប្បនិម្មិតពហុកីឡដ្ឋានជាតិ ក្រោយយកឈ្នះលើគូប្រជែងព្រះខ័នរាជស្វាយរៀង ដោយបាល់កាត់សេចក្តី១១ម៉ែត្រ (ប៉េណាំងទី) ៥ទល់៣ បន្ទាប់ពីក្រុមទាំង២ធ្វើការប្រកួតស្មើគ្នាដោយលទ្ធផល ១ទល់១ នៅម៉ោងប្រកួត៩០នាទីពេញ។ ខណៈនៅក្នុងវគ្គទី១ ក្រុមព្រះខ័នរាជស្វាយរៀង ធ្វើការនាំមុខ១គ្រាប់មុនដោយកីឡាករសញ្ជាតិនីហ្សេរីយ៉ា Moneke Ugochukwu Obi នៅនាទីទី៤៥បូក១ មុននឹងបញ្ចប់វគ្គទី១ លុះដល់វគ្គទី២ ក្រុមក្រសួងការពារជាតិ បានវាយបកតាមស្មើដោយទទួលបានបាល់ពិន័យ១១ម៉ែត្រទាត់បញ្ចូលទីដោយកីឡាករសញ្ជាតិកូរ៉េខាងជើង Choe Myong Ho នៅនាទីទី៧៤ ក្រោយខ្សែការពាររបស់ព្រះខ័នរាជស្វាយរៀងបង្កកំហុសនៅតំបន់គ្រោះថ្នាក់។

NDM champion

គួររំលឹកផងដែរថា ពានរង្វាន់ Asia Club Pre-Season Championship 2017 បានចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី ១ ដល់ ៥ ខែ កុម្ភៈ ឆ្នាំ២០១៧ ដោយមាន៤ក្រុមចូលរួមធ្វើឡើងនៅពហុកីឡដ្ឋានជាតិវេលាម៉ោង ៤ និង ៧ ដោយមានក្លិប ព្រះខ័នរាជស្វាយរៀង និងក្រសួងការពារជាតិ ខណៈក្លិបអន្តរជាតិ២មានមាន Warriors FC របស់សិង្ហបុរី Petaling Jaya Rangers FC របស់លីគលំដាប់ទី២ម៉ាឡេសុី។ ខណៈម្ចាស់ជើងឯកពានរង្វាន់ ACC 2017 បានលើក្រុមបាល់ទាត់ក្រសួងការពារជាតិ ចំណាត់ថ្នាក់លេខ២ បានលើក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ចំណាត់ថ្នាក់លេខ៣បានលើក្រុមបាល់ទាត់មកពីប្រទេសសឹង្ហបុរី Warrior FC និងចំណាត់ថ្នាក់លេខ៤ បានលើក្រុមបាល់ទាត់មកពីប្រទេសម៉ាឡេសុី Petaling Jaya Rangers FC៕

ACC-2017_NDM_VS_SVR_0848

ACC-2017_NDM_VS_SVR_0852

ACC-2017_NDM_VS_SVR_1219

ACC-2017_NDM_VS_SVR_1218

ACC-2017_NDM_VS_SVR_1212

ACC-2017_NDM_VS_SVR_0912

ACC-2017_NDM_VS_SVR_0891

ACC-2017_NDM_VS_SVR_1029

ACC-2017_NDM_VS_SVR_0967

ACC-2017_NDM_VS_SVR_0973

ACC-2017_NDM_VS_SVR_1133

ACC-2017_NDM_VS_SVR_0893

ACC-2017_NDM_VS_SVR_1206

ACC-2017_NDM_VS_SVR_1198