ទូរទស្សន៍ BTV News បាន​សិទ្ធិ​ផ្សាយផ្ទាល់​រាល់​ប្រកួត​របស់​ក្រុមបឹងកេតអង្គរ ក្នុងពានរង្វាន់ AFC Cup 2017

By |

យោងតាមប្រភពមកពីស្ថានីយទូរទស្សន៍ BTV News របស់កម្ពុជា បានអោយដឹងថាទូរទស្សន៍ក្នុងស្រុកមួយនេះ នឹងធ្វើការផ្សាយបន្តផ្ទាល់រាល់ការប្រកួតទាំងអស់របស់ក្រុមបាល់ទាត់ បឹងកេតអង្គរ នៅក្នុងព្រឹត្តិការណ៍ដណ្តើមពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី ២ ប្រចាំទ្វីបអាស៊ី AFC CUP 2017 បន្ទាប់ពីមានឈ្មោះឡើងទៅលេងវគ្គចែកពូលដោយស្ថិតនៅពូល F។

ក្លិបបាល់ទាត់របស់កម្ពុជា បឹងកេតអង្គរ ស្ថិតនៅក្នុងពូល F ជាមួយក្លិប ៣ រួមមានក្លិបមកពីម៉ាឡេស៊ី (Johor Darul Ta’zim) ក្លិបមកពីមីយ៉ានម៉ា (Magwe FC) និងក្លិបមកពីភីលីពីន (Global FC)។ នៅក្នុងការប្រកួតតាមពូលនេះគឺធ្វើឡើងលក្ខណៈវិលជុំសន្សំពិន្ទុ ដោយត្រូវប្រកួតចំនួន ២ ជើង (ក្នុងដី និងក្រៅដី) ក្រុមដែលមានពិន្ទុខ្ពស់ជាងគេនិងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រីឯក្រុមឈរលេខ២ ក្នុងពូលត្រូវប្រកួតជាមួយក្រុមដែលឈរលេខ ២ដូចគ្នា(ពូលF,G,H) នៅពូលផ្សេងដើម្បីយក ១ក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្ត។

គួរបញ្ជាក់ថាសម្រាប់ការប្រកួតបើកឆាក បឹងកេតអង្គរ នឹងត្រូវជួបក្លិប Johor Darul Ta’zim នៅថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ០៨:៤៥ នាទីល្ងាច (ម៉ោងនៅម៉ាឡេសុី) លើកីឡដ្ឋាន Tan Sri Dato Haji Hassan Yunos Stadium ( Larkin Stadium ) ទីក្រុង Johor Bahru ប្រទេស ម៉ាឡេសុី ៕

អត្ថបទពាក់ព័ន្ធ៖តិចអត់ដឹងថា AFC Cup ដែលក្លិប បឹងកេតអង្គរ ចូលរួមលេងមានតម្លៃស្មើ UEFA Europa League

អត្ថបទពាក់ព័ន្ធ៖ក្លិប បឹងកេតអង្គរ នឹងទទួលបានថវិកា២មុឺនដុល្លាររាល់ការប្រកួតក្រៅទឹកដីក្នុងពានរង្វាន់ AFC Cup 2017

អត្ថបទពាក់ព័ន្ធ៖ស្វែងយល់ខ្លះៗអំពីសមាសភាពគូប្រជែងក្នុងពូលជាមួយបឹងកេតអង្គរ ក្នុងពានរង្វាន់ AFC Cup 2017