AFC CUP៖ បឹងកេតអង្គរ បរាជ័យក្រោមស្នាដៃម្ចាស់ផ្ទះ Johor ៣ ទល់ ០ សម្រាប់ប្រកួតបើកឆាក

By |

ក្លិបបាល់ទាត់បឹងកេតអង្គរ បានទទួលរងបរាជ័យ ដោយលទ្ធផល ៣ ទល់ ០ នៅមុននេះបន្តិច ក្រោមស្នាដៃម្ចាស់ផ្ទះ Johor Darul Ta’zim FC ក្នុងពានរង្វាន់បាល់ទាត់លំដាប់ទី ២ សម្រាប់ក្លិបបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC Cup 2017 វគ្គបែងចែកពូល ពូល F។

ក្នុងការប្រកួត JTD បាននាំមុខតាំងពិដើមវគ្គទី ១ ពោលគឺនៅនាទី ៣ ដោយកីឡាករ Gabriel និងនៅនាទី ១១ រកបានដោយកីឡាករ Nazim Faiz និងបន្តរក្សាលទ្ធផលនេះរហូតដល់បញ្ចប់វគ្គទី ១។

ចូលដល់វគ្គទី ២ បឹងកេតអង្គរ មានឱកាសជាច្រើនលើកច្រើនសារផងដែរ ប៉ុន្តែគ្មានសំណាងអាចរកគ្រាប់បាល់បានឡើយ រហូតដល់នាទី ៨៩ ហៀបនឹងបញ្ចប់ការប្រកួតទៅហើយ JTD ក៏បានទាត់បាល់បញ្ចូលទីគ្រាប់ចុងក្រោយ ដោយកីឡាករ Safiq Rahim ធ្វើអោយលទ្ធផលជាផ្លូវការ Johor Darul Ta’zim FC យកឈ្នះ បឹងកេតអង្គរ ដោយលទ្ធផល ៣ ទល់ ០។

បរាជ័យនេះនឹងធ្វើអោយ បឹងកេតអង្គរ ឈរនៅបាតតារាងនៃពូល F ដោយមាន ០ ពិន្ទុក្នុងដៃ និងខាតគ្រាប់បាល់ ដល់តៅ ៣ គ្រាប់ផងដែរ ស្របពេលដែល JTD ឈរនៅកំពូលតារាង ដោយមាន ៣ ពិន្ទុពេញ និងចំណេញគ្រាប់បាល់ទាត់បញ្ចូលទី ៣ គ្រាប់។

លទ្ធផលនៅក្នុងពូល F នេះផងដែរ ម្ចាស់ផ្ទះហ្វីលីពីនក្លិប Global FC បានយកឈ្នះ ក្រុមភ្ញៀវមកពីមីយ៉ានម៉ា Magwe ដោយលទ្ធផល ១ ទល់ ០៕

រូបភាព៖ FB JOHOR Southern Tigers