អតីតកីឡាករសូលទីឡូអង្គរ ២ រូបចូលរួមជាមួយ ខេមបូឌានថាយហ្គឺរ ជាផ្លូវការ

By |

អតីតកីឡាកររបស់ក្លិប សូលទីឡូអង្គរ (អតីតសៀមរាបអង្គរ) បានចូលរួមជាមួយ ក្លិបនៃលីគកំពូលកម្ពុជា ខេមបូឌានថាយហ្គឺរ ជាផ្លូវការក្រោយធ្វើតេស្តសាកល្បងជាមួយក្លិបអស់រយៈពេលច្រើនសប្ដាហ៍រួចមក។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ ខេមបូឌានថាយហ្គឺរ បានបង្ហាញមុខកីឡាករទាំង ២ រូបនេះ រួមមានកីឡាករ ថន សីហា និងកីឡាករ ពេជ្រ សុវណ្ណខេមរិន្ទ មានវ័យ ២១ ឆ្នាំដូចគ្នា ក៏ដូចជាលេងក្នុងតួនាទីជាខ្សែបម្រើដូចគ្នាផងដែរ។

17191877_889979504472279_2137455577844901318_o

– កីឡាករ ថន សីហា

15259511_225937144509169_213229473310631077_o

– កីឡាករ ពេជ្រ សុវណ្ណខេមរិន្ទ

15252532_225941577842059_5476124958438759842_o

រំលឹកទៅកាលពីរដូវកាល ២០១៦ ក្នុងពានរង្វាន់លីគលំដាប់ទី ២ កម្ពុជា ក្នុងនាមជាខ្សែបម្រើ ទាំង ថន សីហា និង ពេជ្រ សុវណ្ណខេមរិន្ទ រកគ្រាប់បាល់បាន ២ គ្រាប់ដូចគ្នា ក្នុងចំណោមការបង្ហាញខ្លួន ៨ ប្រកួត៕

 

រូបភាព៖ FB Soltilo Angkor FC & Cambodian Tiger Football Club