លីគកំពូលកម្ពុជា៖ ក្រុមចំណូលថ្មី អគ្គិសនីកម្ពុជា ត្រៀមជួប ព្រះខ័នរាជស្វាយរៀង លើកដំបូងក្នុងប្រវត្តិសាស្រ្តរវាងក្លិបទាំងពីរ (មានស្ថិតិ)

By |

នៅថ្ងៃ អាទិត្យ ទី ១២ ខែ មិនា ឆ្នាំ ២០១៧ នេះក្លិបបាល់ទាត់អគ្គិសនីកម្ពុជា និងត្រូវប្រកួតជាមួយ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្នុងជំនួបសប្តាហ៍ទី៤ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ នាវេលាម៉ោង ១៨:០០ នាទីល្ងាច នៅកីឡដ្ឋានស្តាតខេត្តស្វាយរៀង ដែលជាទឹកដីបណ្ដោះអាសន្នរបស់ក្លិបអគ្គីសនីកម្ពុជា។ រង់ចាំមើលថាតើ អគ្គិសនីកម្ពុជា អាចរក៣ពិន្ទុពី ព្រះខ័នរាជស្វាយរៀង បានទេល្ងាចនេះ?

*ព័តមានអំពីក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជា៖

អគ្គិសនីកម្ពុជា ទើបតែទទួលបានជ័យជំនៈលើកដំបូងកាលពីសប្តាហ៍ទី ៣  ពោលគឺឈ្នះ គីរីវង្សសុខសែនជ័យ ដោយលទ្ធផល ២ ទល់ ០ ដោយពេលនេះកំពុងតែឈរនៅលេខរៀងទី ៧ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ នេះ ខណៈដែលប្រកួត ៣លើក ឈ្នះ ១ដង និងចាញ់ ២ដង មិនដែលស្មើ។

*កីឡាករដែលគួរអោយចាប់អារម្មណ៍៖

កីឡាករចាស់វស្សា ជួន ជុំ ដែរដើរតួនាទីជាប្រធានក្រុមអាចនឹងរំពឹងថាលេចធ្លោនៅក្នុងការប្រកួត ខណៈការពីប្រកួតទល់នឹងគីរីវង់សុខសែនជ័យ កីឡាកររូបនេះអាចទាត់បាល់បញ្ចូលទីបាន ១ គ្រាប់ផងដែរ។

MCL2017_EDC_VS_NAGA_2050 (1)

 

*៥ប្រកួតចុងក្រោយរបស់ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា៖

៥ ប្រកួតចុងក្រោយក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំ ក៏ដូចជាក្នុងលីគកំពូលកម្ពុជារបស់អគ្គិសនីកម្ពុជា គឺឈ្នះ ២ ដង  ស្មើ ១ ដង និងចាញ់ ២ ដង។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា៖

– ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៧៖  អគ្គិសនីកម្ពុជា ៣-០ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ប្រកួតមិត្តភាព)

– ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៧៖  អគ្គិសនីកម្ពុជា ០-៣ Fico Tay Ninh ក្រុមនៅលំដាប់ទី២របស់វៀតណាម (ប្រកួតមិត្តភាព)

– ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៧៖  អគ្គិសនីកម្ពុជា ១-៤ ណាហ្គាវើល (លីគកំពូលកម្ពុជា២០១៧)

– ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៧៖  អគ្គិសនីកម្ពុជា ០-០ អគ្គស្នងការដ្ឋាននគរបាលជាតិ (លីគកំពូលកម្ពុជា២០១៧)

– ថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០១៧៖  អគ្គិសនីកម្ពុជា ២-០ គីរីវង្សសុខសែនជ័យ (លីគកំពូលកម្ពុជា២០១៧)

 

*ព័តមានអំពីកក្រុមព្រះខ័នរាជស្វាយរៀង៖

ព្រះខ័នរាជស្វាយរៀង កំពុងតែឈរនៅលេខរៀងទី១ ក្នុងពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ សម្រាប់សប្ដាហ៍ទី ៤ ដោយ ៣ប្រកួត ឈ្នះ ២ ដង ស្មើ ១ ដង និងមិនដែលចាញ់ទេ ដោយមាន ៧ពិន្ទុក្នុងដៃ ដោយមានគ្រាប់បាល់ចំណេញតែ ៦គ្រាប់។ អ្វីដែលពិសេសនោះគឺ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះ វេស្ទើនភ្នំពេញ ៥ទល់០ កាលពីប្រកួតសប្តាហ៍ទី ៣។

*កីឡាករដែលគួឲ្យចាប់អារម្មណ៍៖

កីឡាករសញ្ជាតិនេហ្សីរីយ៉ា Chidera Ononiwu ដែលជាខ្សែប្រយុទ្ធចំណូលថ្មីរបស់ព្រះខ័នរាជស្វាយរៀងបានបង្ហាញខ្លួនយ៉ាងល្អក្នុងជំនួបជាមួយក្រុមវេស្ទើនភ្នំពេញ ដោយបានទាត់បាល់បញ្ចូលទីបាន ២ គ្រាប់ផងដែរក្នុងសប្តាហ៍ទី៣ នោះ អាចជាកីឡាករដែលលេចធ្លោនៅក្នុងការប្រកួតជាមួយអគ្គិសនីកម្ពុជា។

MCL2017_WPP_VS_PKSVR_4392

 

*៥ប្រកួតចុងក្រោយរបស់ក្រុមព្រះខ័នរាជស្វាយរៀង

៥ ប្រកួតចុងក្រោយក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំ និងក្នុងលីគកំពូលកម្ពុជា របស់ព្រះខ័នរាជស្វាយរៀង គឺឈ្នះ ៣ ដង ស្មើ ១ ដង និងចាញ់ ១ ដង។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង៖

– ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១៧៖ ក្រសួងការពារជាតិ ០-១ ព្រះខ័នរាជស្វាយរៀង (ប្រកួតមិត្តភាព)

– ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៧៖ ព្រះខ័នរាជស្វាយរៀង ៣-៥ ក្រសួងការពារជាតិ កាត់សេចក្ដី ១១ ម៉ែត្រ (ប្រកួតមិត្តភាព)

– ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៧៖ ព្រះខ័នរាជស្វាយរៀង ២-១ គីរីវង់សុខសែនជ័យ (លីគកំពូលកម្ពុជា២០១៧)

– ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៧៖ បឹងកេតអង្គរ ២-២ ព្រះខ័នរាជស្វាយរៀង (លីគកំពូលកម្ពុជា២០១៧)

– ថ្ងៃទី ០៥ ខែ មិនា ឆ្នាំ ២០១៧៖ វេស្ទើនភ្នំពេញ ០-៥ ព្រះខ័នរាជស្វាយរៀង (លីគកំពូលកម្ពុជា២០១៧)

 

*ប្រវត្តិជួបរវាង អគ្គិសនីកម្ពុជា ជាមួយ ព្រះខ័នរាជស្វាយរៀង៖

ក្រុមទាំងពីរនេះមិនមានប្រវត្តិជួបគ្នានោះទេ ដោយសារតែក្រុម អគ្គិសនីកម្ពុជា ជាក្រុមថ្មីមួយដែលទើបតែបង្កើតឡើងដោយក្នុងត្រូវលេងនៅលីគលំដាប់ទី២ ដោយក្រុមនេះទទួលបានចំណាត់ថ្នាក់លេខ ២ ត្រូវឡើងមកលេងនៅពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៧ នេះផងដែរ៕