លីគកំពូលកម្ពុជា៖ សឿយ វិសាល គឺជាខ្សែការពារតែម្នាក់គត់រកគ្រាប់បាល់បានច្រើនជាងគេ គិតត្រឹមសប្តាហ៍ទី៤

By |

កីឡាករដែលលេងបានតួនាទីជាខ្សែការពារកណ្តាល ឆ្វេង និងពេលខ្លះត្រូវបានគ្រូបង្វឹកដាក់អោយលេងជាបម្រើការពារ សឿយ វិសាយ មកពីក្លិប ព្រះខ័នរាជស្វាយរៀង គឺជាខ្សែការពារតែម្នាក់គត់ដែលរកគ្រាប់បាល់បានច្រើនជាងគេដោយមានចំនួន៣គ្រាប់ គិតត្រឹមសប្តាហ៍ទី៤ នៃលីគកំពូលកម្ពុជារដូវកាល២០១៧ ខណៈជំហរលេងមួយនេះមានតែកីឡាករ៣រួបប៉ុណ្ណោះអាចទាត់បញ្ចូលទីបានពោល នេន សុធារ័ត្ន និងសារ៉េត គ្រីយ៉ា ១គ្រាប់។

៣គ្រាប់រកបាននៅសប្តាហ៍ទី១ ពេលវាយបកយកឈ្នះ គិរីវង់សុខសែនជ័យ ២ទល់១ សប្តាហ៍ទី២ ស្មើ បឹងកេតអង្គរ និងយកឈ្នះ អគ្គិសនីកម្ពុជា ដោយលទ្ធផល៣ទល់០ ក្នុងសប្តាហ៍ទី៤ ចំណែកបច្ចុប្បន្នបុរសកំពុងឈរកំពូលតារាងទាត់បញ្ចូលទីច្រើនជាងគេគឺ Shane Booysen របស់ភ្នំពេញក្រោន ដោយមានចំនួន៧គ្រាប់។

កីឡាករទាត់បញ្ចូលទីច្រើនជាងគេ នៃលីគកំពូលកម្ពុជា២០១៧

ឈ្មោះ

ក្លិប

គ្រាប់បាល់

Shane Booysen

ភ្នំពេញក្រោន

Autheire Kipson

ណាហ្គាវើល

Cheo Myong Ho

ក្រសួងការពារជាតិ

Michael Osei Tutu

មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា

សឿយ វិសាល

ព្រះខ័នរាជស្វាយរៀង

Bisan George

អាសុីអឺរ៉ុបយូណាយធីត

ឃួន ឡាបូរ៉ាវី

បឹងកេតអង្គរ

ច្រឹង ពលរដ្ឋ

ក្រសួងការពារជាតិ