កីឡាករ Muramatsu Tomoki របស់បឹងកេតអង្គរ ជាប់ជា Man of The Match ក្នុងប្រកួតជាមួយ Magwe FC ម្សិលមិញ

By |

កីឡាករខ្សែប្រយុទ្ធ Muramatsu Tomoki របស់ក្លិបបាល់ទាត់ បឹងកេតអង្គរ គឺជាកីឡាករល្អប្រចាំការប្រកួតម្សិលមិញ (Man of The Match) ជាមួយក្លិប Magwe FC របស់ប្រទេសមីយ៉ាន់ម៉ា ដោយលទ្ធផល ១ ទល់ ០ ក្នុងការប្រកួតទី ៣ នៃវគ្គជម្រុះតាមពូល ប្រចាំពូល F ពានរង្វាន់ AFC Cup 2017 នៅពហុកីឡដ្ឋានជាតិ។ ក្នុងនោះដែរប្រធានក្រុម Magwe FC កីឡាករ Sylla Sekou ក៏បានសរសើរលើ Tomoki ថាជាខ្សែប្រយុទ្ធល្អ មិនអាចធ្វេសប្រហែសបានទេ និងមានល្បឿនលឿន។

នៅក្នុងសន្នសិទ្ធការសែតក្រោយប្រកួតចប់កីឡាករវ័យ ២៦ឆ្នាំ បាននិយាយថា៖ « ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ដែលក្លាយជា Man of The Match នៅក្នុងការប្រកួតនេះ អ្វីដែលអាចធ្វើបានគឺប្រឹងលេងអោយអស់ពីសមត្ថភាព និងជួយក្រុមអោយទទួលជ័យជំនះ តែគួរអោយសោកស្តាយដែលខ្ញុំមិនអាចទាត់បាល់បញ្ចូលទីបានខណៈដែលមានឱកាសច្រើនសំរាប់បំបោងទីគូប្រកួត »។ ខ្សែប្រយុទ្ធដដែលបានបន្តថា ពិតណាស់នៅពេលដែលរត់ពេញទីលានឡើងលើចុះក្រោម ច្បាស់ជាអស់កំលាំងប៉ុន្តែដើម្បីក្រុមទទួលជ័យជំនះ។

AFC-2017_BKAFC_VS_Magwe_6393

សូមរំលឹកថា កីឡាករសញ្ជាតិជប៉ុន Muramatsu Tomoki ក៏ធ្លាប់បានទទួលពានរង្វាន់ MVP ម្តងមកហើយកាលពីថ្ងៃទី ៧ ខែ⁣ កុម្ភៈ ឆ្នាំ២០១៧ ដែលរូបគេជាអ្នកទាត់បញ្ចូលទី ជួយអោយបឹងកេតអង្គរ យកឈ្នះ Lao Toyota ក្នុងលទ្ធផល ១ ទល់ ០ ទទួលបានកៅអីលេងវគ្គចែកពូល F ក្នុងពានរង្វាន់សម្រាប់ក្លិបបាល់ទាត់លំដាប់ទី ២ ប្រចាំទ្វីបអាស៊ី វគ្គជម្រុះ ជើងទី២ AFC Cup 2017។

AFC-2017_BKAFC_VS_Magwe_6300

AFC-2017_BKAFC_VS_Magwe_6273