ធារី ចន្ថាប៊ីន នៅជួយ Krabi FC មួយប្រកួតទៀតមុនពេលចូលរួមក្រុមជម្រើសជាតិកម្ពុជា

By |

កីឡាករដែលមានសញ្ជាតិ ខ្មែរ-បារាំង ធារី ចន្ថាប៊ីន នឹងត្រូវលេងអោយក្លិប Krabi មួយប្រកួតទៀតពោលគឺនៅថ្ងៃទី ១៩ ខែ មិនា ឆ្នាំ២០១៧ ដោយត្រូវជួបជាមួយ Nongbuapitchaya FC វេលាម៉ោង៦ល្ងាច លើកីឡដ្ឋាន Krabi មុនត្រលប់មកចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជា។

អតីតកីឡាករភ្នំពេញក្រោន ត្រូវបានគ្រូបង្វឹកលោក Leonardo Vitorino កោះហៅក្នុងបញ្ជីឈ្មោះ២៣នាក់របស់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមប្រកួតមិត្តភាពជាមួយឥណ្ឌា នៅថ្ងៃទី ២២ និងប្រកួតវគ្គជម្រុះពូល C នៃពានរង្វាន់ 2019 AFC Asian Cup  ដោយត្រូវជួបជាមួយម្ចាស់ផ្ទះ ហ្សកដានី នៅថ្ងៃទី ២៦ ខណៈរូបគេបានផ្តល់ព័ត៍មានមក WAF ថានឹងមកដល់កម្ពុជាក្រោយបញ្ចប់ការប្រកួតនៅប្រទេសថៃមួយថ្ងៃ ពោលគឺរសៀលថ្ងៃទី ២០ ខែ មិនា ឆ្នាំ២០១៧៕

រូបភាព៖ Krabi