កីឡដ្ឋានរបស់ក្រុមទាំង ៨ ដែលនឹងត្រូវប្រកួតនៅក្នុងពានរង្វាន់លីគលំដាប់ទី ២ កម្ពុជា រដូវកាល ២០១៧ នេះ

By |

ការប្រកួតពានរង្វាន់លីគលំដាប់ទី ២ កម្ពុជា រដូវកាល ២០១៧ មានក្រុមចំនួន ៨ ចូលរួមប្រកួតប្រជែងគ្នា រួមមាន យុវជនសាលាកីឡាបាល់ទាត់ជាតិបាទី, សូលទីឡូអង្គរ (សៀមរាបអង្គរ), ខេត្តស្វាយរៀង, ខេត្តកំពង់ឆ្នាំង, និងខេត្តកំពង់ស្ពឺ, ក្លិបបាល់ទាត់វិសាខា, យុវជនក្រសួងការពារជាតិ និងខេត្តកំពង់ចាម។

លក្ខខ័ណ្ឌក្នុងលីគទី ២ នេះគឺតម្រូវឱ្យក្រុមនីមួយៗត្រួវមានកីឡដ្ឋានផ្ទាល់ខ្លួនសំរាប់ប្រកួតក្នុងដី ឬកីឡដ្ឋានបណ្ដោះអាសន្នសម្រាប់រៀបចំការប្រកួតទទួលក្រុមភ្ញៀវ សម្រាប់ដល់ការប្រកួត ក្នុងដី និងក្រៅដី (Home & Away)៕

ខាងក្រោមនេះជាកីឡដ្ឋានសម្រាប់ក្រុមទាំង ៨៖

.

ក្រុម

ទីលាន

យុវជនក្រសួងការពារជាតិ

កីឡដ្ឋាន ខ..(ស្តាតចាស់)

ខេត្តកំពង់ចាម

កីឡដ្ឋានខេត្ត កំពង់ចាម

ខេត្តស្វាយរៀង

កីឡដ្ឋានខេត្ត ស្វាយរៀង

យុវជនសាលាបាល់ទាត់ជាតិបាទី

មជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី

សូលទីឡូអង្គរ

កីឡដ្ឋានខេត្ត សៀមរាប

ខេត្តកំពង់ឆ្នាំង

កីឡដ្ឋានខេត្ត កំពង់ឆ្នាំង

វិសាខា

កីឡដ្ឋាន ខ..ម (ស្តាតចាស់)

ខេត្តកំពង់ស្ពឺ

កីឡដ្ឋានខេត្ត កំពង់ស្ពឺ