U-18 កម្ពុជា បើកឆាកប៉ះ U-18 សិង្ហបុរី ក្នុងពានរង្វាន់យុវជនប្រចាំតំបន់អាស៊ីអាគ្នេយ៍អាយុក្រោម ១៨ ឆ្នាំ (កម្មវិធីប្រកួត)

By |

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៨ ឆ្នាំ ដែលស្ថិតនៅក្នុងពូល A នៃពានរង្វាន់បាល់ទាត់យុវជនប្រចាំតំបន់អាស៊ីអាគ្នេយ៍អាយុក្រោម ១៨ ឆ្នាំ AFF U-18 Championship 2017 នឹងត្រូវប្រកួតបើកឆាកទល់នឹង ក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរី អាយុក្រោម ១៨ ឆ្នាំ ដែលគ្រោងនឹងប្រកួតនៅប្រទេសមីយ៉ាន់ម៉ា នាអំឡុងខែកញ្ញា ខាងមុខនេះ។

លទ្ធផលនៃការចាប់ឆ្នោតកាលពីថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៧ កន្លងទៅបានបង្ហាញថា ក្រុមដែលត្រូវស្ថិតនៅពូល A ជាមួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៨ ឆ្នាំ រួមមាន ថៃ, ទីម័រខាងកើត, ម៉ាឡេស៉ី, សិង្ហបុរី និង ឡាវ។

ការប្រកួតគ្រោងនឹងធ្វើឡើងនៅចាប់ពីថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៧ ខាងមុខនេះរហូតដល់ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៧ ដោយប្រទេសមីយ៉ានម៉ា ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ ខណៈការប្រកួតបើកឆាក U-18 កម្ពុជា ត្រូវជួបជាមួយ U-18 សិង្ហបុរី។

កម្មវិធីប្រកួតពេញលេញទាំងស្រុងសម្រាប់វគ្គជម្រុះក្នុងពូល A៖

កាលបរិច្ឆេទ

លេខប្រកួត

ក្រុម

ប្រកួត

ក្រុម

០៤.កញ្ញា.២០១៧

សិង្ហបុរី

Vs

កម្ពុជា

០៦.កញ្ញា.២០១៧

កម្ពុជា

Vs

ទីម័រខាងកើត

០៨.កញ្ញា.២០១៧

ថៃ

Vs

កម្ពុជា

១០.កញ្ញា.២០១៧

កម្ពុជា

Vs

ម៉ាឡេស៊ី

១២.កញ្ញា.២០១៧

ឡាវ

Vs

កម្ពុជា

ដោយឡែកពូល B រួមមានក្រុមជម្រើសជាតិអាយុក្រោម ១៨ ឆ្នាំ វៀតណាម, មីយ៉ាន់ម៉ា, ឥណ្ឌូនេស៊ី, ព្រុយណេ, ហ្វីលីពីន និងនូវែលហ្សេឡង់។

គួរបញ្ជាក់ថា ដើមមឡើយពានរង្វាន់នេះត្រូវបាន កម្រិតអាយុក្រោមដល់ ១៩ ឆ្នាំ ទើបតែនៅឆ្នាំ ២០១៧ នេះត្រូវបានបន្ថយមកនៅត្រឹមកម្រិតអាយុក្រោម ១៨ ឆ្នាំ និងដែលហៅឈ្មោះថា ពានរង្វាន់បាល់ទាត់យុវជនប្រចាំតំបន់អាស៊ីអាគ្នេយ៍អាយុក្រោម ១៨ ឆ្នាំ AFF U-18 Championship 2017៕

 

អត្ថបទពាក់ព័ន្ធ៖ ក្ដៅៗ U-18 កម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយថៃ, ទីម័រខាងកើត, ម៉ាឡេសុី, សិង្ហបុរី និង ឡាវ ក្នុងពានរង្វាន់ជើងឯកអាស៊ានឆ្នាំ២០១៧