ប្រធានក្រុម ក្លិប វិសាខា រងរបួសប្រេះឆ្អឺងកជើងទំនងអាចសម្រាកដល់បញ្ចប់ជុំទី១ នៃលីគលំដាប់ទី២រដូវកាល២០១៧

By |

កីឡាករ ទៀង ទីនី ដែលកំពុងប្រកបអាជីពបាល់ទាត់ជាមួយក្លិប វិសាខា ក្នុងតួនាទីជាប្រធានក្រុមផងដែរនោះ បានរងរបួសប្រេះឆ្អឺងកជើងខាងឆ្វេងពេលលោតតែតបាល់តែម្នាក់ឯង ខណៈទីលានមានសភាពសើម និងរអិល ក្នុងជំនួបយកឈ្នះ យុវជនសាលាបាល់ទាត់ជាតិបាទី ដោយលទ្ធផល ៣ទល់១ កាលពីថ្ងៃទី ១ ខែ មេសា ឆ្នាំ២០១៧កន្លងទៅ ក្នុងសប្តាហ៍ទី២ នៃលីគលំដាប់ទី២រដូវកាល២០១៧។

17797240_1449152948491227_1581341919_o

អតីតកីឡាករ ខេមរាកីឡា ( ២០០៦-២០០៧) ណាហ្គាខប ( ២០០៧-២០០៨ ) ភ្នំពេញក្រោន ( ២០០៨-២០១២ ) ណាហ្គាវើល ( ២០១២-២០១៥ ) ខេមបូឌានថាយហ្កឺរ ( ២០១៥-២០១៦) បានបន្ថែមប្រាប់WAF របួសនេះត្រូវចំណាយពេលប្រហែលពី ១ ទៅ ១ ខែ កន្លះ ដែលអាចនឹងអវត្តមានរហូតដល់ជុំទី២ នៃលីគលំដាប់ទី២រដូវកាល២០១៧៕

17498873_1095333320570698_2464627537657545013_n

កីឡាករ ទៀង ទីនី ( អាវលឿង ) ប្រធានក្រុម ក្លិប វិសាខា ក្នុងជំនួបយកឈ្នះ យុវជនសាលាបាល់ទាត់ជាតិបាទី ដោយលទ្ធផល៣ទល់១

រូបភាព៖ វិសាខា និងទៀង ទីនី