FIFA Ranking៖ ជម្រើសជាតិកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់ថេរ តែឈរពីលើ ឡាវ, ឥណ្ដូនេស៊ី, ព្រុយណេ និងទីម័រខាងកើត

By |

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បន្តឈរនៅចំណាត់ថ្នាក់ថេរ ពោលគឺឡើងនៅលេខរៀងទី ១៧៣ ដដែលនៃតារាងចំណាត់ថ្នាក់របស់ក្រុមជម្រើសជាតិនៅលើពិភពលោក ( FIFA RANKING ) មាន ១០៨ ពិន្ទុក្នុងដៃ បើគិតត្រឹមថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៧ នេះខណៈកាលពីខែមិនា កន្លងទៅឈរនៅចំណាត់ថ្នាក់លេខ ១៧៣ ដូចគ្នា។

បើយោងតាមការបន្ទាន់សម័យកាល ( Update ) របស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោកហៅកាត់ថា ( FIFA ) នៅលើវិបសាយ FIFA.com កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី ១៧៣ នៃតារាងចំណាត់ថ្នាក់ពិភពលោក និងស្ថិតនៅលេខរៀងទី ៣៦ ប្រចាំទ្វីបអាស៊ី និងធ្លាក់មកឈរលេខរៀងទី ៧ ប្រចាំតំបន់អាស៊ីអាគ្នេយ៍៕

ខាងក្រោមគឺជាតារាងចំណាត់ថ្នាក់ និងតារាងពិន្ទុរបស់ក្រុមជម្រើសជាតិកម្ពុជាសម្រាប់ខែមេសា នេះ៖

Screen Shot 2017-04-06 at 3.12.50 PM

 

សម្រាប់ក្រុមកំពូលទាំង ១០ មានការប្រែប្រួលដោយ ប្រេស៊ីល រុញច្រាន អាហ្សង់ទីន ឡើងមកឈរនៅកំពូលតារាង ខណៈ អេស៉្បាញ ឈរនៅលេខ ១០ ដដែល។

ខាងក្រោមគឺជាតារាងចំណាត់ថ្នាក់ និងតារាងពិន្ទុសម្រាប់ក្រុមកំពូលទាំង ១០៖

Screen Shot 2017-04-06 at 3.11.49 PM

 

អត្ថបទពាក់ព័ន្ធ៖ FIFA Ranking៖ ក្រុមជម្រើសជាតិកម្ពុជា រំកិលចំណាត់ថ្នាក់ឡើង ២ លេខ សម្រាប់ខែមិនានេះ