AFC Cup៖ ២ថ្ងៃក្រោយចូលឆ្នាំខ្មែរក្លិប បឹងកេតអង្គរ នឹងត្រូវជួបជាមួយ JDT ដើម្បីស្វែងរកតំណែងលេខ២ល្អ

By |

ក្លិប បឹងកេតអង្គរ នឹងត្រូវជួបជាមួយក្រុមភ្ញៀវមកពីប្រទេសម៉ាឡេសុី JDT ( JOHOR DARUL TA’ZIM ) នៃពានរង្វាន់ AFC Cup 2017 នៅថ្ងៃទី ១៩ ខែ មេសា ឆ្នាំ២០១៧ ពោលគឺ២ថ្ងៃក្រោយផុតពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខណៈនឹងប្រើប្រាស់ពហុកីឡដ្ឋានជាតិ ស្ថិតនៅរាជធានីភ្នំពេញ ប្រទេសកម្ពូជា វេលាម៉ោង៦ល្ងាច។

ស្របពេលដែលជំនួបនេះ បឹងកេតអង្គរ ត្រូវការឈ្នះដើម្បីឱកាសប្រជែងតំណែងលេខ២ល្អដោយបច្ចុប្បន្ន JDT កំពុងស្ថិតតំណែងនេះដោយមាន៧ពិន្ទុ កំពូលតារាង GLobal ៩ពិន្ទុ មានន័យក្រុមលេខ២ក្នុងពូល នឹងមានកៅអីដើម្បីទៅប្រកួតជម្រុះជាមួយក្លិបមកពីតំបន់អាសុីដូចគ្នាពោលគឺលេខពូល G និង H មុនមានឱកាសឡើងទៅវគ្គ Zonal final។

គួរបញ្ជាក់ថា កាលពីជើងទី១ថ្ងៃទី២១ ខែ កុម្ភៈ  ក្រុមបឹងកេតអង្គរ របស់កម្ពុជា បានប្រកួតចាញ់ក្រុម Johor Darul Ta’zim FC (JDT) របស់ម៉ាឡេស៊ី ក្នុងថ្ងៃបើកឆាកពូល F នៃពានរង្វាន់ AFC Cup 2017 ដោយលទ្ធផល ៣ទល់០ លើទីលានកីឡដ្ឋានTan Sri Dato Hj Hassan YUNOS Stadium ក្នុងទីក្រុង Johor Bahru ប្រទេសម៉ាឡេស៊ី៕
អត្ថបទពាក់ព័ន្ធ៖ AFC Cup៖ សកម្មភាពជក់ចិត្តនៅលើទីលានក្នុងជំនួប JDT យកឈ្នះ បឹងកេតអង្គរ ៣ទល់០
ពាក់ព័ន្ធជាមួយច្បាប់នៃការប្រកួតសូមចុចត្រង់នេះ…