គ្រាន់តែបង្ហាញកាតសិស្ស នឹងអាចចូលទស្សនាការប្រកួតរបស់ក្លិប ក្រសួងការពារជាតិ នៅកីឡដ្ឋានស្តាតចាស់ សប្តាហ៍នេះ

By |

ក្លិបបាល់ទាត់ក្រសួងការពារជាតិ ប្រកាសផ្ដល់ជូននូវសំបុត្រចូលទស្សនាដោយឥតគិតថ្លៃសម្រាប់សិស្សានុសិស្សទាំងអស់មកទស្សនាការប្រកួតក្នុងលីគកំពូលកម្ពុជា ពេលជួបជាមួយ ព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី ២៣ ខែ មេសា ឆ្នាំ២០១៧ នេះបើយោងតាមលោក ឡាយ សុធា ប្រធានផ្នែករដ្ឋបាលរបស់ក្លិបផ្ទាល់។

សម្រាប់លក្ខខណ្ឌដើម្បីទទួលបាននូវសំបុត្រចូលរួមទស្សនាដោយឥតគិតថ្លៃគឺគ្រាន់តែតម្រូវអោយសិស្សានុសិស្សទាំងអស់ធ្វើការបង្ហាញ អត្តសញ្ញាណប័ណ្ណសំគាល់ខ្លួនសិស្ស (កាតសិស្ស) ជាការស្រេច ខណៈការប្រកួតរវាងម្ចាស់ផ្ទះ ក្រសួងការពារជាតិ ប៉ះក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង នឹងចាប់ផ្តើមពីម៉ោង ៦ល្ងាចតទៅដោយប្រើប្រាស់កីឡដ្ឋាន ស្តាតចាស់ ដែលទើបបំពាក់នៅភ្លើងសម្រាប់ការប្រកួតពេលយប់៕