AFC Cup៖ John គ្រូបង្វឹកបឹងកេតអង្គរ ថាកូនក្រុមធ្វើបានល្អជាងមុន ចំណែក Ismail ថាការប្រកួតថ្ងៃស្អែកនឹងកំណត់ពីជោគវសនា JDT

By |

ក្លិប បឹងកេតអង្គរ នឹងត្រូវជួបជាមួយក្រុមភ្ញៀវមកពីប្រទេសម៉ាឡេសុី JDT ( JOHOR DARUL TA’ZIM ) នៃពានរង្វាន់ AFC Cup 2017 នៅថ្ងៃទី ១៩ ខែ មេសា ឆ្នាំ២០១៧ ពោលគឺ២ថ្ងៃក្រោយផុតពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខណៈនឹងប្រើប្រាស់ពហុកីឡដ្ឋានជាតិ ស្ថិតនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា វេលាម៉ោង៦ល្ងាច។

* មតិរបស់លោក John McGlynn គ្រូបង្វឹកក្លិប បឹងកេតអង្គរ៖

ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ បឹងកេតអង្គរ ពុំបានឈប់សម្រាកនោះទេដោយធ្វើការហ្វឹកហាត់រហូតមក ហើយខ្ញុំក៏មានអារម្មណ៍ថាកូនក្រុមធ្វើបានល្អជាងមុន ប៉ុន្តែការពិតយើងពុំបានដឹងពីសមាសភាព១១នាក់ដំបូងរបស់ JDT នោះទេ តែយើងនឹងរៀបចំក្រុមបានល្អសម្រាប់ការប្រកួតនោះ ជាមួយលទ្ធផលដ៏ល្អ។ចំណែក សុខ សុវណ្ណ បន្ទាប់ពីរងរបួសតិចតួច ពុំអាចបង្ហាញខ្លួនជាមួយក្រុម ប៉ុន្តែពេលនេះបានត្រលប់មកវិញដោយយើងជឿជាក់ថាតំបន់ការពារនឹងប្រសើរឡើងជាងមុន។

* មតិរបស់លោក Ismail Ibrahim  គ្រូបង្វឹកក្លិប បឹងកេតអង្គរ៖

ការប្រកួតថ្ងៃស្អែក ( ជាមួយបឹងកេតអង្គរ ) យើងត្រូវតែឈ្នះដើម្បីយក៣ពិន្ទុ នឹងកាត់សេចក្តីជោគវសនាក្រុមរបស់យើងអាចនឹងឆ្លងផុតពីវគ្គចែកពូល ខណៈប្រកួតចុងក្រោយត្រូវជួប Magwe។តាមពិតទៅយើងដឹងថា បឹងកេតអង្គរ ជាក្រុមមួយដ៏ល្អបន្ទាប់ពីកាលពី៣សប្តាហ៍មុនលេងនៅទឹកដីរបស់ JDT ពួកគេធ្វើបានល្អបើទោះបីនោះជាការប្រកួតក្រៅទឹកដីយ៉ាងណាក៏ដោយ។