កម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គជម្រុះ U-19 ជើងឯកទ្វីបអាស៊ី

By |

កម្ពុជា នឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គជម្រុះបាល់ទាត់យុវជនអាយុក្រោម ១៩ ឆ្នាំ ប្រចាំទ្វីបអាស៊ី (AFC U-19 Championship qualification) នេះបើយោងតាមប្រភពច្បាស់ការមួយ។

យោងតាមប្រភពដដែលនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ ឆ្នាំ និងស្ថិតនៅប្រអប់ទី ៥ ក្នុងការចាប់ឆ្នោតបែងចែកពូល រីឯការប្រកួតនៅក្នុងវគ្គជម្រុះនេះ គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី ៣១ ខែ តុលា រហូតដល់ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខនេះ។

ក្រុមដែលចូលរួមនៅក្នុងវគ្គជម្រុះនេះ សរុបទាំងអស់មាន ៤៣ ក្រុមដោយធ្វើការបែងចែកចេញជា ១០ ពូល ចែលចេញជា ២ តំបន់ (តំបន់ខាងលិច និងតំបន់ខាងកើត) ដោយមាន ៣ ពូលមាន ៥ ក្រុមចូលរួម និង ៧ ពូលផ្សេងទៀត មាន ៤ ក្រុមចូលរួមប្រកួត។

ក្រុមដែលទទួលធ្វើជាម្ចាស់ផ្ទះនៅក្នុងវគ្គជម្រុះនេះរួមមាន ប្រទេសអារ៉ាប់ប៊ីសាអូឌីត, អ៊ីរ៉ាក់, តាជីគីស្ថាន, កាតា និង កៀហ្ស៊ីស៊ីស្ថាន សម្រាប់តំបន់ខាងលិច រីឯតំបន់ខាងកើតមានប្រទេស កូរ៉េខាងត្បូង, ម៉ុងហ្គោលី និង កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ ខណៈបេក្ខភាព ២ ប្រទេសដែលទទួលធ្វើជាម្ចាស់ផ្ទះ នៅមិនទាន់បង្ហាញអោយដឹងនៅឡើយ៕

សមាសភាពក្រុមទាំង ៤៣៖

Screen Shot 2017-04-20 at 3.50.56 PM