ក្រសួងការពារជាតិ ត្រៀមកែលំអកីឡដ្ឋានរបស់ខ្លួនអោយកាន់តែប្រសើរ បើសិនជាមានអ្នកគាំទ្រច្រើនជាង ៨០០០ នាក់ឡើងទៅរាល់ការប្រកួត

By |

ក្លិបបាល់ទាត់ក្រសួងការពារជាតិ សមាជិកនៃលីគកំពូលកម្ពុជា ត្រៀមធ្វើការកែលំអកីឡដ្ឋានកងយោធពលខេមរភូមិន្ទ របស់ខ្លួនអោយកាន់តែប្រសើរឡើង បើសិនជាមានអ្នកគាំទ្រច្រើនជាង ៨០០០ នាក់ឡើងទៅចូលរួមទស្សនារាល់ការប្រកួត នេះបើយោងតាមការអះអាងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិបផ្ទាល់។

ការថ្លែងបែបនេះគឺចំពេលដែលក្លិបកំពុងធ្វើការកែលំអខ្លះៗ នូវផ្នែកមួយចំនួននៃកីឡដ្ឋានដូចជាបំពាក់ភ្លើងបំភ្លឺសម្រាប់ការប្រកួតនៅពេលរាត្រី និងចុងក្រោយទើបតែបន្ថែមផ្ទាំងដាក់ពិន្ទុ ជាប្រភេទ LED ដែលជាផ្នែកមួយក្នុងការទាក់ទាញអ្នកទស្សនាអោយបានច្រើនកុះករនៅក្នុងកីឡដ្ឋានដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ ១៥០០០ នាក់នេះ។

18034010_1918349838384257_9221270507761295608_n

គួររំលឹកថា ភ្លើងបំភ្លឺពេលយប់របស់កីឡដ្ឋានកងយោធពលខេមរភូមិន្ទ មានកម្រិតពន្លឺចន្លោះពី ៨០០ Lux ទៅ ១០០០ Lux ដែលត្រូវទៅនឹងស្ដង់ដាររបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (The AFC)។ លើសពីនេះកីឡដ្ឋានមួយនេះ ក៏នឹងមានដាក់ភ្លើង LED ម្ខាង ២០ គ្រាប់កៀនៗខាងមុខបន្ថែម (ប៉ែកកៅអីខាងមុខ ឬ Granstand) ដោយចំណាយថវិកាអស់ប្រមាណ ១៥ ម៊ឺនដុល្លា ចំណាយពេលសាងសង់ប្រហែលជាង ២ ខែ៕

 

រូបភាព៖ Ministry of National Defense Football Club-ក្លឹបបាល់ទាត់ក្រសួងការពារជាតិ