លីគកំពូលកម្ពុជា៖ ក្រសួងការពារជាតិ ចែកគ្នាម្នាក់ ១ ពិន្ទុជាមួយ ព្រះខ័នរាជស្វាយរៀង រក្សាកំណត់ត្រាមិនដែលស្គាល់ពាក្យថាចាញ់រៀងៗខ្លួន (មានស្ថិតិ)

By |

នៅល្ងាចថ្ងៃអាទិត្យ ទី ២៣ ខែ មេសា ឆ្នាំ ២០១៧ ក្នុងជំនួបសប្ដាហ៍ទី ៨ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ នេះ ក្លិបបាល់ទាត់ក្រសួងការពារជាតិ បានត្រឹមស្មើជាមួយក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ០ ទល់ ០ នៅលើទឹកដីនៃកីឡដ្ឋានកងយោធពលខេមរភូមិន្ទ។

ក្រុមទាំងពីរបានវាយសម្រុកគ្នាទៅវិញទៅមកដោយមានឱកាសទាត់ចូលទីរៀងៗខ្លួន ទាំងនៅក្នុងវគ្គទី ១ និងក្នុងវគ្គទី ២ ប៉ុន្តែ ព្រះខ័នរាជស្វាយរៀង មានឱកាសទាត់ចូលទីច្រើនជាង ពោលគឺរហូតដល់ ១០ ដង និងចំគោលដៅ ៨ ដង ស្របពេលដែល ក្រសួងការពារជាតិ មានឱកាសទាត់ចូលទី ៧ ដង និងចំគោលដៅតែ ៤ ដង។

ស្ថិតិពេញការប្រកួត ៩០ នាទី៖

photo6332371435170932694