ក្រឡេកមើលទិដ្ឋភាព កីឡដ្ឋានគីរីវង់សុខសែនជ័យ ដែលចាប់ផ្ដើមប្រើប្រាស់ឆ្នាំដំបូងនៅក្នុងលីគកំពូលកម្ពុជា

By |

ក្លិបគីរីវង់សុខសែនជ័យ បានចាប់ផ្ដើមប្រើប្រាស់កីឡដ្ឋានរបស់ខ្លួនជាផ្លូវការឆ្នាំដំបូងសម្រាប់បម្រើដល់ការប្រកួតក្នុងដី នៅក្នុងលីគកំពូលកម្ពុជា ក៏ដូចជានៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ខណៈកីឡដ្ឋាននេះបានបម្រើដល់ការប្រកួតក្នុងដីក្នុងពានរង្វាន់លីគលំដាប់ទី ២ កម្ពុជាកាលពីរដូវកាលមុន។

កីឡដ្ឋានដែលមានឈ្មោះថា គីរីវង់សុខសែនជ័យ បានសាងសង់រួចរាល់ជាស្ថាពរតាំងពីដើមឆ្នាំ ២០១៦ កន្លងទៅដោយអាចផ្ទុកទស្សនិកជនបានប្រហែលជាង ៥០០ នាក់។

កីឡដ្ឋានគីរីវង់សុខសែនជ័យ បានបម្រើដល់ការប្រកួតក្នុងដីសម្រាប់ពានរង្វាន់លីគកំពូលកម្ពុជា នៅក្នុងជំនួបគីរីវង់សុខសែនជ័យ ទទួលស្វាគមន៍ ម្ចាស់ជើងឯកលីគកំពូលកម្ពុជារដូវកាលចាស់ បឹងកេត ដែលបញ្ចប់ទោដោយលទ្ធផលបរាជ័យ ០ ទល់ ៣៕

ទិដ្ឋភាពខ្លះៗនៃកីឡដ្ឋានគីរីវង់សុខសែនជ័យ៖

KRV-0477

KRV-0196

KRV-0197

KRV-0199

KRV-0200

KRV-0203

KRV-0205

KRV-0206

KRV-0210