កីឡាករ២រូបរបស់ភ្នំពេញក្រោន អ៊ុក សុធី និងឆុំ ភីសារ នឹងអវត្តមានសម្រាប់ការប្រកួតជាមួយ បឹងកេត ស្របពេលសឿត បារាំង ជាពីរបួសទាន់ពេល

By |

កីឡាកររបស់ក្លិប ភ្នំពេញក្រោន ២រូបរួមមានខ្សែបម្រើស អ៊ុក សុធី និងខ្សែការពារ ឆុំ ភីសារ នឹងត្រូវអវត្តមានសម្រាប់ប្រកួតជាមួយក្លិប បឹងកេត ក្នុងសប្តាហ៍ទី៩ នៃលីគកំពូលកម្ពុជា២០១៧នេះ ដោយសារតែប៉ះទង្គិចសម្តីគ្នាបន្តិចបន្តូចពេលយកឈ្នះអគ្គិសនីកម្ពុជា ៥ទល់៤ កាលពីថ្ងៃ អាទិត្យ ទី២៣ សប្តាហ៍មុន។

 

CLW7_PPCFC-WPP_1A8522

អ៊ុក សុធី លេខ៨៧ និង ឆុំ ភីសារ លេខ៣៩ ( ជួរខាងក្រោយរាប់ពីឆ្វេងទៅស្តាំ ) សឿត បារាំង លេខ១៦ ( ជួរខាងមុខរាប់ពីឆ្វេងទៅស្តាំ )

យោងតាមសម្តីរបស់លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានអោយដឹងថារូបគេទាំង២បានប៉ះទង្គិចពាក្យសម្តីគ្នា និងត្រូវបានសម្រេចដកចេញពីការប្រកួតប៉ះ បឹងកេត ថ្ងៃទី ២៩ ខែ មេសា ស្អែកនេះ វេលាម៉ោង៦ល្ងាច នៅកីឡដ្ឋាន RSN។ជាមួយគ្នា សឿត បារាំង បានត្រលប់មកចូលរួមហ្វឹកហាត់វិញក្រោយរងរបួង និងពុំបានចូលកាលពីសប្តាហ៍មុនផងដែរ៕

PPCFC-Police_1A8566

PPCFC-Police_1A8489