លីគកំពូលកម្ពុជា៖ បណ្ដុំរូបភាព មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា យកឈ្នះ ​អគ្គិសនីកម្ពុជា ដោយលទ្ធផល ៣ទល់១

By |

កាលពីេសៀលថ្ងៃអាទិត្យ ទី ៣០ ខែ មេសា ឆ្នាំ ២០១៧ ក្នុងជំនួបសប្ដាហ៍ទី ៩ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ នេះ ក្លិបបាល់ទាត់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា បានយកឈ្នះ អគ្គិសនីកម្ពុជា ដោយលទ្ធផល ៣ ទល់ ១ នៅលើវាលស្មៅនៃកីឡដ្ឋាន ខ.ភ.ម (ស្ដាតចាស់)។

នៅក្នុងការប្រកួត អគ្គិសនីកម្ពុជា ជាអ្នករកគ្រាប់បាល់នាំមុខមុន ដែលធ្វើបានសម្រេចដោយកីឡាករ មួន ណារ៉ា នៅនាទី ៣៨ នៃចុងវគ្គទី ១ ដោយរក្សាលទ្ធផល ០ ទល់ ១ នេះរហូតដល់ចប់វគ្គទី ១។

ចូលដល់វគ្គទី ២ ម្ចាស់ផ្ទះព្យាយាមគៀបសង្គត់ក្រុមភ្ញៀវរហូតត្រឹមតែ ៤ នាទីប៉ុណ្ណោះ ពោលគឺនៅនាទី ៤៩ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា បានរកគ្រាប់បាល់តាមស្មើដែលធ្វើបានសម្រេចដោយកីឡាករ Takahito Ota មិនតែប៉ុណ្ណោះម្ចាស់ផ្ទះដដែលបន្តការលេងជាមួយនឹងឆន្ទះរហូតដល់អាចបន្ថែមគ្រាប់បាល់នាំមុខវិញម្ដង ដែលជាការទាត់ចូលទីពីកីឡាករ Andrew Lawrance នៅនាទី ៧៨ រួចហៀបនឹងបញ្ចប់ការប្រកួតទៅហើយ ស៊ីម៉ាក់ បានធានា ៣ ពិន្ទុរបស់ខ្លួនជាផ្លូវការតាមរយៈការនាំមុខ ៣ ទល់ ១ ជាការទាត់បាល់បញ្ចូលទីពីសំណាក់កីឡាករទាត់ចូលច្រើនជាងគេក្នុងក្រុម Micheal Tutu នៅនាទី ៨៩។

ធ្វើអោយលទ្ធផលបញ្ចប់ជាផ្លូវការ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ៣ អគ្គិសនីកម្ពុជា ១៕

ខាងក្រោមគឺជាសកម្មភាពនៃការប្រកួតរវាងក្រុមទាំង ២៖

MCL2017_CMAC_VS_EDC_1738

MCL2017_CMAC_VS_EDC_1740

MCL2017_CMAC_VS_EDC_1750

MCL2017_CMAC_VS_EDC_1752

MCL2017_CMAC_VS_EDC_1770

MCL2017_CMAC_VS_EDC_1812

MCL2017_CMAC_VS_EDC_1828

MCL2017_CMAC_VS_EDC_1836

MCL2017_CMAC_VS_EDC_1839

MCL2017_CMAC_VS_EDC_1859

MCL2017_CMAC_VS_EDC_1873

MCL2017_CMAC_VS_EDC_1958

MCL2017_CMAC_VS_EDC_1961

MCL2017_CMAC_VS_EDC_2008

MCL2017_CMAC_VS_EDC_2010

MCL2017_CMAC_VS_EDC_2026

MCL2017_CMAC_VS_EDC_2054

MCL2017_CMAC_VS_EDC_2070