លីគកំពូលកម្ពុជា៖ ខេមបូឌានថាយហ្គឺរ ប្រកួតជាមួយ អគ្គិសនីកម្ពុជា ដណ្ដើមគ្នាយក ៣ពិន្ទូរៀងៗខ្លួនក្នុងសប្តាហ៍ទី១០នេះ (មានស្ថិតិ)

By |

នៅរសៀលថ្ងៃ សៅរ៍ ទី ០៦ ខែ ឧសភា ឆ្នាំ ២០១៧ នេះក្លិបបាល់ទាត់ខេមបូឌានថាយហ្គឺរ និងទទួលស្វាគមន៍ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា ក្នុងជំនួបសប្ដាហ៍ទី ១០ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ នាវេលាម៉ោង ១៥:០០ នាទីល្ងាច នៅលើវាលស្មៅនៃកីឡដ្ឋានខេត្តសៀមរាប (ស្វាយធំ) ដែលជាទឹកដីរបស់ក្រុមខេមបូឌានថាយហ្គឺរផងដែរ។ រង់ចាំមើលថាតើ ខេមបូឌានថាយហ្គឺរ អាចរក៣ពិន្ទុពី អគ្គិសនីកម្ពុជា បានទេនៅរសៀលនេះ?

*ព័តមានអំពីក្រុមម្ចាស់ផ្ទះខេមបូឌានថាយហ្គឺរ៖

ក្រោយពីធ្វើការផ្លាស់ប្ដូរគ្រូបថ្វឹកថ្មី ខេមបូឌានថាយហ្គឺរ ២ប្រកួតមកនេះបានបង្ហាញទម្រង់លេងដ៏ល្អមួយដោយមិនទាន់ស្គាល់បរាជ័យនៅឡើយទេ កាលពីសប្តាហ៍ទី ៨ បានយកលត់ម្ចាស់ផ្ទះ គីរីវង្សសុខសែនជ័យ ដោយលទ្ធផល ៧ទល់១ ហើយក៏បញ្ចប់លទ្ធផលត្រឹមស្មើរគ្នា ១ទល់១ ជាមួយក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង នៅទឹកដីនៃខេត្តស្វាយរៀងផងដែរ។ សម្រាប់ក្រុមខេមបូឌានថាយហ្គឺរ នៅក្នុងសប្តាហ៍ទី ១០ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៧ នេះកំពុងតែឈរនៅចំណាត់ថ្នាក់លេខ ៧ ដោយ ៩ ប្រកួតកន្លង ក្នុងនោះឈ្នះ ៣ ដង ស្មើរ ២ ដង និងចាញ់ ៤ ដង ដោយមាន ១១ ពិន្ទុក្នុងដៃ។

*កីឡាករដែលគួរឲ្យចាប់អារម្មណ៍

កីឡាករខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា Dzarma Bata នឹងរំពឹងថាអាចក្លាយជាកីឡាករដែលលេចធ្លោនៅក្នុងការប្រកួត ខណៈមកទល់ពេលនេះរកគ្រាប់បាល់បាន ៦ គ្រាប់ផងដែរសម្រាប់ក្រុម សប្ដាហ៍ទី ៩ កន្លងទៅប្រកួតទល់នឹង ព្រះខ័នរាជស្វាយរៀង រូបគេបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទីតាមស្មើរក្រុមម្ចាស់ផ្ទះផងដែរ។

CTFC-PPCFC_1A7049

*៥ ប្រកួតចុងក្រោយរបស់ក្លិបបាល់ទាត់ខេមបូឌានថាយហ្គឺរ៖

៥ ប្រកួតនៅក្នុងលីកកំពូលកម្ពុជា របស់ខេមបូឌានថាយហ្គឺរ ពោលគឺឈ្នះ ១ ចាញ់ ១ ដង និងស្មើ ៣ ដង។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់ខេមបូឌានថាយហ្គឺរ

– ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៧៖ ណាហ្គាវើល ០-០ ខេមបូឌានថាយហ្គឺរ (លីគកំពូលកម្ពុជា)

– ថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៧  ខេមបូឌានថាយហ្គឺរ ២-២ ភ្នំពេញក្រោន (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៧៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ៥-២ ខេមបូឌានថាយហ្គឺរ (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៧៖ គីរីវង់សុខសែនជ័យ ១-៦ ខេមបូឌានថាយហ្គឺរ (លីគកំពូលកម្ពុជា)

– ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៧៖ ព្រះខ័នរាជស្វាយរៀង ១-១ ខេមបូឌានថាយហ្គឺរ (លីគកំពូលកម្ពុជា)

*ព័តមានអំពីក្រុមអគ្គិសនីកម្ពុជា៖

អគ្គិសនីកម្ពុជា ប្រមាណ ៣ប្រកួតចុងក្រោយរបស់ខ្លួនមិនទាន់ស្វែងរក ៣ពិន្ទុបាននៅឡើយនោះទេ ដោយនៅក្នុងសប្តាហ៍ទី ៧ ចាញ់ម្ចាស់ផ្ទះបឹងកេតអេហ្វសុី ៤ទល់០ បន្ទាប់មកក៏ចាញ់ក្រុមភ្នំពេញក្រោន នៅកីឡដ្ឋាន RSN ៥ទល់៤ រួចបន្តចាញ់ក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា នៅកីឡដ្ឋានស្ដាតចាស់ នៅក្នុងសប្តាហ៍ទី ៩ ដោយលទ្ធផល ៣ទល់១ ទៀត។ ក្រុមដែលដឹកនាំដោយលោក ប្រាក់ វុទ្ធី កំពុងតែស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៨ នៃតារាងពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៧ នេះ ដោយប្រកួតបាន ៩ ដង ឈ្នះ ៣ ដង ស្មើរ ១ ដង និងចាញ់ ៥ ដង មាន ១០ ពិន្ទុក្នុងដៃ។

*កីឡាករដែលគួរឲ្យចាប់អារម្មណ៍

កីឡាករ មួន ណារ៉ា ដែលត្រូវបានចាត់ទុកថាជាកីឡាករលេខធ្លោមួយរូបផងដែរសម្រាប់ការប្រកួតទល់នឹងខេមបូឌានថាយហ្គឺរ ដោយកាលពីប្រកួតក្នុងសប្តាហ៍ទី ៩ កន្លងទៅរូបគេបានរកគ្រាប់បាល់ ១គ្រាប់ផងដែរ។ ខណៈខ្សែបម្រើវ័យក្មេង ម៉ាត់ នូរុណ រកបាន១គ្រាប់ និងជាគ្រាប់បាល់ដំបូងផុតសម្រាប់ក្លិប អគ្គិសនីកម្ពុជា ក្នុុងលីគកំពូលកម្ពុជា ក្នុងបរាជ័យចាញ់ ភ្នំពេញក្រោន ដោយលទ្ធផល៤ទល់៥ នៅការប្រកួតដដែលក៏បានបញ្ចូនបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទីចំនួន១លើកផងដែរ។

Mon-Nara

*៥ ប្រកួតចុងក្រោយរបស់ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា៖

៥ ប្រកួតចុងក្នុងលីគកំពូលកម្ពុជា របស់អគ្គិសនីកម្ពុជា គឺ ឈ្នះ ២ ប្រកួត មិនដែលស្មើ និងចាញ់ ៣ លើក។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា៖

– ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៧៖  អគ្គិសនីកម្ពុជា ២-១ វេស្ទើនភ្នំពេញ (លីគកំពូលកម្ពុជា)

– ថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៧៖  អាសុីអុឺរ៉ុបយូណាយធីត ០-១ អគ្គិសនីកម្ពុជា (លីគកំពូលកម្ពុជា)

– ថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០១៧៖ បឹងកេត ៤-០ អគ្គិសនីកម្ពុជា (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៧៖  ភ្នំពេញក្រោន ៥-៤ អគ្គិសនីកម្ពុជា (លីគកំពូលកម្ពុជា)

– ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៧៖ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ៣-១ អគ្គិសនីកម្ពុជា (លីគកំពូលកម្ពុជា)

 

*ប្រវត្តិជួបគ្នារវាងខេមបូឌានថាយហ្គឺរ ជាមួយ អគ្គិសនីកម្ពុជា៖

ក្រុមទាំងពីរមិនដែលមានប្រវត្តិជួបគ្នាឡើយទាំងនៅក្នុងលីគកំពូលកម្ពុជា ក៏ដូចជានៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដោយសារអគ្គិសនីកម្ពុជា គឺជាក្រុមថ្មីថ្មោងដែលទើបតែឡើងមកលេងលីគកំពូលកម្ពុជា មានន័យថាជំនួបល្ងាចនេះនឹងត្រូវបង្កើតប្រវត្តិសាស្ត្រថ្មី៕