លោក សុក វាសនា និយាយអ្វីខ្លះក្រោយឈ្នះ វេស្ទើនភ្នំពេញ កាលពីម្សិលមិញ?

By |

អាស៊ីអឺរ៉ុបយូណាយធីត បានបញ្ចប់ការប្រកួតសប្ដាហ៍ទី ១០ របស់ខ្លួន ដោយបានវាយបកយកឈ្នះ វេស្ទើនភ្នំពេញ ដោយលទ្ធផល ១ ទល់ ៣ នៅក្នុងផ្ទះរបស់ខ្លួនកីឡដ្ឋានវេស្ទើន កាលពីល្ងាចថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០១៧ កន្លងទៅ។ ជាមួយនឹងជ័យជម្នះនេះគ្រូបង្វឹកនៃក្លិបអាស៊ីអឺរ៉ុបយូណាយធីត លោក សុក វាសនា បានផ្ដល់ជាមតិខ្លះនៅក្រោយចប់ការប្រកួតជាមួយអ្នកសារព័ត៌មាន ដូចខាងក្រោម។

– ជុំវិញការប្រកួត៖

ពាក់ព័ន្ធនឹងការប្រកួតតង់ទី ១ យើងនៅមានបញ្ហាអំពីការទំនាក់ទំនង ពីខាងក្រោមមកប្រយុទ្ធគឺមានបញ្ហា អច្ចឹងនៅពេលចប់តង់គឺយើងខំប្រឹងកែពួកគាត់នៅពេលដែលចប់តង់ ហើយគាត់បានធ្វើតាមអ្វីដែលខ្ញុំប្រាប់ យើងនៅមានបញ្ហាដោយសារតែក្រុមយើងជាប់ពិន័យច្រើន ហើយនឹងរបួសពាក់ព័ន្ធនឹងការពារ អច្ចឹងយើងព្យាយាមរៀបចំការពារ តែអត់ទាន់បានល្អ ១០០ ភាគរយទេ ព្រោះយើងនៅតែចន្លោះប្រហោងអោយគេរកគ្រាប់បានរាល់គ្រប់ការប្រកួត អច្ចឹងនៅជុំទី ២ យើងត្រូវបង្រឹងលើខ្សែការពារបន្តទៀត ដើម្បីរួចផុតបីតំបន់ដែលត្រូវកាត់ចោល។

– ជុំវិញការវាយបកបាន ៣ គ្រាប់វិញ៖

អ្វីដែលជាចំនុចខ្សោយរបស់គេ គឺការពាររបស់គេគឺចន្លោះប្រហោង គេឡើងច្រើន អច្ចឹងតង់ទី១ យើងមានឱកាសច្រើន ប៉ុន្តែដោយសារការទំនាក់ទំនងយើងធ្វើអត់បានល្អយើងធ្វើខូចបាល់ច្រើន អច្ចឹងវាធ្វើអោយបាល់យើងនាំទៅប្រយុទ្ធគឺយឺត ហើយបាត់បងបាល់ច្រើន ចឹងឱកាសយើងអត់មានសោះ នៅតង់ទី២ យើងគ្រប់គ្រង់បាល់ ហើយយើងនាំមកដល់តំបន់ប្រយុទ្ធទើបរៀបចំបានល្អ។

– ជុំវិញការទាត់ចំគោលដៅ ៣ ដង និងសម្រេចទីទាំង ៣ គ្រាប់៖

ថ្ងៃនេះជាការសំណាងរបស់យើងដែរ ដែលយើងមានឱកាស មានឱកាសទើបយើងមានគ្រាប់ នេះជាចំនុចល្អដែលយើងមាន។

 

បញ្ជាក់ថា ជ័យជម្នះនេះធ្វើអោយ អាស៊ីអឺរ៉ុបយូណាយធីត រក្សាចំណាត់ថ្នាក់លេខ ១០ ដដែលនៃតារាងចំណាត់ថ្នាក់សរុប ក្រោយប្រកួត ១០ ដង ឈ្នះ ៣ ស្មើ ១ និងចាញ់ ៦ មាន ១០ ពិន្ទុក្នុងដៃ ឈរពីលើក្រុមដែលនៅតំបន់កាត់ចោល តែ ៣ ពិន្ទុប៉ុណ្ណោះ៕