គ្រូបង្វឹកU-14 ភ្នំពេញក្រោន នឹងតំណាងអោយកម្ពុជាចូលរួមវគ្គ AFC Women’s Tutors Course នៅប្រទេសចិន

By |

គ្រូបង្វឹកយុវជនអាយុក្រោម១៤ឆ្នាំរបស់ក្លិប ភ្នំពេញក្រោន គឺកញ្ញា ឈឿន នីផា នឹងត្រូវចូលរួមវគ្គAFC Women’s Tutors Course ក្នុងនាមជាអ្នកតំណាងអោយកម្ពុជាដែលធ្វើការរៀបចំនៅប្រទេសចិនអំឡុងថ្ងៃទី ២០ ដល់ ២៩ ខែ មិថុនា ខាងមុនេះ។ ដោយមានការចូលរួមពីគ្រូឧទ្ទេសលោកស្រី Vera Pauw មកពី UEFA ( សហព័ន្ធបាល់ទាត់អឺរ៉ុប ) និងលោក Wim Koevermans អនុប្រធានបច្ចេកទេសសហព័ន្ធបាល់ទាត់អាសុី។

គ្រូបង្វឹកមានអាជ្ញាប័ណ្ណ AFC B-coaching licence នឹងចូលរួមវគ្គនេះដែលនិយាយអំពីការរៀបចំយុទ្ធសាស្ត្រ ការហ្វឹកហាត់ និងបូករួមថែមទាំងមានវគ្គភាពជាដឹកនាំដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់នៅទ្វីបអាសុី ខណៈល្ងាចថ្ងៃអាទិត្យ ទី ២១ នេះ នឹងត្រូវដឹកនាំ U-14 ភ្នំពេញក្រោន ជួប KM7 នៅកីឡដ្ឋាន RSN វេលាម៉ោង៨និង៣០នាទីព្រឹក៕

16143849_1497533273607525_1882237483418080237_o