លីគលំដាប់ទី ២ កម្ពុជា៖ សប្ដាហ៍នេះមានការប្រកួតចំនួន ២ គូ ខណៈ១គូទៀតត្រូវបានលើកពេល

By |

ការប្រកួតពានរង្វាន់លីគលំដាប់ទី ២ កម្ពុជា រដូវកាល ២០១៧ នឹងបន្តការប្រកួតសប្ដាហ៍ទី ៦ ដោយនឹងមានការប្រកួតចំនួន ២ គូ ធ្វើឡើងនៅលើទីលាន ២ ផ្សេងគ្នា ស្របពេលដែលលការប្រកួត ១ គូទៀតត្រូវបានលើការប្រកួត។

ការប្រកួតរវាង យុវជនសាលាបាល់ទាត់ជាតិបាទី ជាមួយ ខេត្តកំពង់ចាម ត្រូវបានលើកពេលដោយសារ យុវជនសាលាបាល់ទាត់ជាតិបាទី ត្រូវប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិ ជាមួយយុវជនអាយុក្រោម ១៧ ឆ្នាំប្រចាំទីក្រុងហូជីមិញ ដែលគ្រោងនឹងប្រកួតនៅលើទឹកដីនៃខេត្តស្វាយរៀង គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៧ ខាងមុខនេះ៕

ខាងក្រោមគឺជាកាលវិភាគនៃការប្រកួតសម្រាប់សប្ដាហ៍ទី ៦៖

កម្មវិធីប្រកួតលីគលំដាប់ទី ២ កម្ពុជា សប្ដាហ៍ទី ៦

កាលបរិច្ឆេទ

ក្រុម

ប្រកួតទល់

ក្រុម

ម៉ោងប្រកួត

កីឡដ្ឋាន

២១.ឧសភា.២០១៧

វិសាខា

Vs

សូលទីឡូអង្គរ

១៥:០០

ស្តាតចាស់

ខេត្តស្វាយរៀង

Vs

យុវជនក្រសួងការពារជាតិ

១៥:០០

ស្វាយរៀង