Hun Sen Cup៖ យុវជនសាលាបាល់ទាត់ជាតិបាទី នឹងជួបក្លិប ភ្នំពេញក្រោន នៅដំណាក់កាលទី៤ ក្រោយយកឈ្នះ អ.ហ ខេត្តកំពង់ធំ

By |

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ ២០១៧ សម្រាប់ការប្រកួតដំណាក់កាលទី៣ដែលត្រូវបានលើកការប្រកួតមកនេះ ដោយលទ្ធផលសរុបទាំង២ជើង យុវជនសាលាបាល់ទាត់ជាតិបាទី យកឈ្នះ ខេត្តកំពង់ធំ ៥ទល់០ ខណៈម្សិលមិញជើងទី២ជាមួយជ័យជម្នះ២ទល់០។

ជាមួយគ្នានោះ យុវជនសាលាបាល់ទាត់ជាតិបាទី នឹងត្រូវជួបជាមួយក្លិប ភ្នំពេញក្រោន សម្រាប់ដំណាក់កាលទី៤ដោយជើងទី១លេងនៅថ្ងៃទី ៣១ ខែ⁣ ឧសភា ចំណែកជើងទី២ថ្ងៃទី ១៨ ខែ តុលា ដោយប្រើប្រាស់ទីលានមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី។

គួរបញ្ជាក់ថា មូលហេតុនៃការលើកការប្រកួតមកប្រកួតមុនការកំណត់ដោយសារ យុវជនសាលាបាល់ទាត់ជាតិបាទី ត្រូវប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិ ជាមួយយុវជនអាយុក្រោម ១៧ ឆ្នាំប្រចាំទីក្រុងហូជីមិញ ដែលគ្រោងនឹងប្រកួតនៅលើទឹកដីនៃខេត្តស្វាយរៀង គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៧ ខាងមុខនេះ៕