គ្រាប់បាល់របស់កីឡាការិនីកម្ពុជាម្នាក់ដែលគេសរសើរថា មិនចាញ់កីឡាករអាជីព ជាប់ក្នុងបញ្ជី Top10​ ប្រចាំព្រឹត្តិការណ៍បាល់ទាត់នារីតំបន់អាស៊ាន

By |

ពានរង្វាន់ AFF U15 Girls Championship 2017 បានចាប់ផ្តើមតាំងពីថ្ងៃទី ១០ និងបញ្ចប់នៅថ្ងៃទី ២០ ខែ ឧសភា កន្លងទៅដោយជម្រើសជាតិនារីអាយុក្រោម១៥ឆ្នាំថៃគ្រងជើងឯក ក្រោយយកឈ្នះ ហ្វីលីពីន ៦ទល់២ ចំណែក មីយ៉ាន់ម៉ា បានចំណាត់ថ្នាក់លេខ៣ ជាមួយលទ្ធផលឈ្នះ កម្ពុជា ៣ទល់១។

យ៉ាងណាគ្រាប់បាល់ Top10 ត្រូវបានបញ្ចេញដោយក្នុងនោះក៏មានគ្រាប់បាល់ទាត់បញ្ចួលទីហ្វ្រីឃីកជាង៣០ម៉ែត្ររបស់កីឡាករនី ភឺន ស្រីល័ក្ខ ក្នុងក្រុមជម្រើសជាតិនារីអាយុក្រោម១៥ឆ្នាំកម្ពុជា ពេលជួប ឥណ្ដូនេសុី ស្ថិតនៅលេខ១០ផងដែរ៕