ភ្នំពេញក្រោន ចុះកុងត្រានាំយកគ្រូពេទ្យផ្នែកកាយសម្បទាជនជាតិជប៉ុនថ្មីចូលរួមជាមួយក្រុម

By |

ក្លិបបាល់ទាត់ភ្នំពេញក្រោន បានចុះកុងត្រានាំយកគ្រូពេទ្យផ្នែកកាយសម្បទាជនជាតិជប៉ុនថ្មីវ័យ ២២ឆ្នាំ ដើម្បីមកចូលរួមជាមួយក្រុមការងាររបស់ក្លិបបច្ចេកទេសផ្នែកគ្រូពេទ្យក្នុងការព្យាបាលផ្នែករាងកាយដល់កីឡាករទាំងអស់នៅក្នុងក្រុមទាំងមូល នេះបើយោងតាមការបង្ហោះលើទំព័រគណនីហ្វេសប៊ុករបស់ក្លិបភ្នំពេញក្រោនមុននេះបន្តិច។ ខណៈ គ្រូពេទ្យជប៉ុនវ័យ ២២ឆ្នាំ ធ្លាប់ធ្វើការនៅសាលាបាល់ទាត់របស់ក្លិប Barcalona នៅKatsushika និងនៅយុវជនក្លិប Yokohama F Marinos ដែលនៅក្របខណ្ឌ J-League ផងដែរ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមសប្តាហ៍ទី ១២ នេះភ្នំពេញក្រោន កំពុងតែស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៤ ដោយប្រកួតបាន ១២ ដងក្នុងនោះឈ្នះ ៦ ដង ស្មើ ៣ ដង និងចាញ់ ៣ដង ដោយមាន ២១ ពិន្ទុនៅក្នុងដៃ ខណៈប្រកួតចុងក្រោយ ភ្នំពេញក្រោន បានយកឈ្នះលើម្ចាស់ផ្ទះ បឹងកេតអេហ្វសុី ដោយលទ្ធផល ២ទល់១ ៕

 Coach-JPIC

រូបភាព៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន