ជម្រើសជាតិកម្ពុជា បន្តហ្វឹកហាត់ទៀតនៅល្ងាចនេះ ត្រៀមទទួលស្វាគមន៍អាហ្វហ្គានីស្ថាន ថ្ងៃទី១៣

By |

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបន្តធ្វើការហ្វឹកហាត់បន្តទៀតនៅល្ងាចថ្ងៃទី ០៩ ខែ មិថុនា នេះ បន្ទាប់ពីបញ្ចប់ការប្រកួតជាមួយឥណ្ឌូនេស៊ី កាលពីម្សិលមិញ ដោយចាញ់ក្នុងលទ្ធផល ០ ទល់ ២។

ក្រោមការដឹកនាំពីសំណាក់ លោក Leonardo Vitorino ការហ្វឹកហាត់នឹងបន្តនៅល្ងាចនេះ ដោយគ្រោងចាប់ផ្ដើមនាវេលាម៉ោង ៦ ល្ងាចនៅលើវាលស្មៅសិប្បនិ្មមិតនៃពហុកីឡដ្ឋានជាតិ។

ការហ្វឹកហាត់នេះ គឺដើម្បីជាការត្រៀមប្រកួតទល់នឹងជម្រើសជាតិអាហ្វហ្គានីស្ថាន នៅក្នុងការប្រកួតផ្លូវការនៃពានរង្វាន់ជើងឯកទ្វីអាស៊ី AFC Asain Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយ ប្រចាំពូល C។

គួរបញ្ជាក់ថា ការប្រកួតរវាងជម្រើសជាតិកម្ពុជា ជាមួយ ជម្រើសជាតិអាហ្វហ្គានីស្ថាន គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ នាវេលាម៉ោង ៦:៣០ នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ៕