លីគកំពូលកម្ពុជា៖ ជើងទី ១ បឹងកេតអេហ្វសុី ចាញ់ ប៉ូលីស ១ទល់២ ចុះល្ងាចនេះវិញ? (មានស្ថិតិ)

By |

នៅល្ងាច ថ្ងៃ អាទិត្យ ទី ១៨ ខែ មិថុនា ឆ្នាំ ២០១៧ នេះក្លិបបាល់ទាត់បឹងកេតអេហ្វសុី នឹងទទួលស្វាគមន៍ ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងជំនួបសប្តាហ៍ទី ១៣ នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០១៧ នៅវេលាម៉ោង ១៨:០០ នាទី នៅលើវាលស្មៅសប្បនិម្មិតនៃពហុកីឡដ្ឋានជាតិ ដែលជាទឹកដីបណ្ដោះអាសន្នរបស់ក្រុម បឹងកេតអេហ្វសុី។ ចុះល្ងាចនេះវិញ តើ បឹងកេតអេហ្វសុី  អាចសងសឹកលើ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឬទេក្នុងជំនួបសប្តាហ៍ទី ១៣នេះ?

*ព័តមានអំពីក្លិបបាល់ទាត់បឹងកេត៖

បឹងកេតអេហ្វសុី ២ប្រកួតចុងក្រោយរបស់ខ្លួនធ្វើមិនបានល្អនោះទេដោយចាញ់ទាំង ២ប្រកួត ពោលចាញ់ក្រុមប៉ូលីស ២ទល់១ ក្នុងសប្តាហ៍ទិ ១១ ហើយបន្តចាញ់ ក្រុមភ្នំពេញក្រោន ២ទល់១ ទៀតក្នុងសប្តាហ៍ទី ១២ របស់ខ្លួន គិតត្រឹមសប្តាហ៍ទី ១៣នេះ ក្រុមមានមូលដ្ឋាននៅខេត្តកំពង់ចាម កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ដោយប្រកួតបាន ១២ប្រកួតក្នុងនោះឈ្នះ ៦ ដង ស្មើ ២ ដង និងចាញ់ ៤ ដងដោយកំពុងមាន ២០ ពិន្ទុនៅក្នុងដៃផងដែរ។

*កីឡាករដែលគួរឲ្យចាប់អារម្មណ៍៖

កីឡាករ Esoh Paul Omogba ត្រូវបានគេរំពឹងថាជាកីឡាករដ៏លេចធ្លោមួយរូបសម្រាប់ការប្រកួតនេះ ដោយរូបគេតែងតែរកគ្រាប់បាល់ជារឿយៗជូនក្រុម ពោលគឺរកបាន ១គ្រាប់ផងដែរក្នុងជំនួបចាញ់ ភ្នំពេញក្រោន ១ទល់២ ក្នុងសប្តាហ៍ទិ ១២កន្លងទៅ ស្របពេលដែលកីឡាករមួយរូបទៀតគឺ Maycon ដែលអាចរំពឹងថាជាកីឡាករលេខធ្លោផងដែរនោះ ក្រោយពីរូបគេអាចរកគ្រាប់បាល់ជូនក្រុមផងដែរ។

Feature_NAGA-BKFC_1A1516

*៥ ប្រកួតចុងក្រោយរបស់ក្លិបបាល់ទាត់បឹងកេតអេហ្វសុី៖

៥ ប្រកួតចុងក្រោយនៅក្នុងពានរង្វាន់លីគកំពូលកម្ពុជារបស់បឹងកេតអេហ្វសុី គឺឈ្នះ ២ មិនដែលស្មើ និងចាញ់៣។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់បឹងកេត៖

– ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៧៖ បឹងកេត ២-១ ណាហ្គាវើល (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៧៖ ភ្នំពេញក្រោន ៤-០ បឹងកេត (លីគកំពូលកម្ពុជា)

– ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៧៖ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ១-២ បឹងកេត (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៧៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ១-២ បឹងកេតអេហ្វសុី (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧៖ បឹងកេតអេហ្វសុី ១-២ ភ្នំពេញក្រោន (លីគកំពូលកម្ពុជា)

*ព័តមានអំពីក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ (ហៅកាត់ថា ប៉ូលីស)

អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើបានល្អក្នុងជំនួបជើងទី១ ជាមួយ បឹងកេតអេហ្វសុី ដោយបានយកឈ្នះ ២ទល់១ផងដែរ ខណៈគិតត្រឹមសប្តាហ៍ទី ១៣នេះក្នុងតារាងពិន្ទុបណ្ដោះអាសន្ននៃលីគកំពូលកម្ពុជារដូវកាល ២០១៧ កំពុងឈរលេខរៀងទី៦ ក្រោយប្រកួត ១០ ដង ឈ្នះ ៤ ស្មើ ៤ និងចាញ់ ៤ ដង មាន ១៦ ពិន្ទុក្នុងដៃ ដោយនៅក្នុងសប្តាហ៍ទី ១២កន្លងទៅបានត្រឹមស្មើគ្នាជាមួយក្រុម ណាហ្គាវើល ២ទល់២ នៅកីឡដ្ឋានស្ដាតចាស់។

*កីឡាករដែលគួរឲ្យចាប់អារម្មណ៍៖

Baldwin Afanwi បានក្លាយខ្លូនទៅជាកីឡាករស្នូលដ៏សំខាន់បន្ទាប់ពីបុរសសញ្ជាតិកាម៉េរូន រកបាន ៦ គ្រាប់កំពុងតែប្រជែងតំណែងស្បែកជើងមាសផងដែរ បើទោះជាសប្ដាហ៍កន្លងទៅមិនបានបង្ហាញខ្លួនជាមួយក្លិបក៏ដោយ។

Police-BKFC_1A4305

*៥ប្រកួតចុងក្រោយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ

៥ ប្រកួតនៅក្នុងលីកកំពូលកម្ពុជា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ពោលគឺឈ្នះ ២ ស្មើ ម្ដង និងចាញ់ ២ដង។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ៖

– ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៧៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ១-២ អាស៊ីអឺរ៉ុបយូណាយធីត (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៧៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ១-២ ណាហ្គាវើល (លីគកំពូលកម្ពុជា)

– ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៧៖ គីរីវង់សុខសែនជ័យ ១-២ អគ្គស្នងការដ្ឋាននគរបាលជាតិ (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៧៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ១-២ បឹងកេតអេហ្វសុី (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧៖ ណាហ្គាវើល ២-២ អគ្គស្នងការដ្ឋាននគរបាលជាតិ (លីគកំពូលកម្ពុជា)

*ប្រវត្តិជួបគ្នា ៥ ប្រកួតចុងក្រោយរវាង អគ្គស្នងការដ្ឋាននគរបាលជាតិ និង បឹងកេតអេហ្វសុី៖

ជំនួប ៥ លើកចុងក្រោយរវាងក្រុមទាំងពីរ គឺអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្លាប់ឈ្នះម្ដង ពោលគឺបឹងកេត ឈ្នះ ៣ ដង ស្មើ ម្ដង និងចាញ់ ម្ដង។ ខាងក្រោមជាទិន្នន័យសរុបរវាងក្រុមទាំងពីរ៖

– រដូវកាល ២០១៥ ថ្ងៃទី ០៥ ខែ សីហា ជើងទី១៖ បឹងកេតអេហ្វសុី ១-១ អគ្គស្នងការដ្ឋាននគរបាលជាតិ

– រដូវកាល ២០១៥ ថ្ងៃទី ០៨ ខែ សីហា ជើងទី២៖ អគ្គស្នងការដ្ឋាននគបាលជាតិ ១-៤ បឹងកេតអេហ្វសុី

– រដូវកាល ២០១៦ ថ្ងៃទី ០៨ ខែ ឧសភា ជើងទី១៖ អគ្គស្នងការដ្ឋាននគបាលជាតិ ១-៧ បឹងកេតអេហ្វសុី

– រដូវកាល ២០១៦ ថ្ងៃទី ១០ ខែ កញ្ញា ជើងទី២៖ បឹងកេតអេហ្វសុី២-១ អគ្គស្នងការដ្ឋាននគរបាលជាតិ

– រដូវកាល ២០១៧ ថ្ងៃទី ១៤ ខែ ឧសភា ជើងទី១៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ២-១ បឹងកេតអេហ្វសុី